ហាង​ខារ៉ាអូខេ លីកា​ស៊ី រង​ការ​រិះគន់ថា ចាក់ដី​លុប​ព្រែក​បុរាណ​

Doliprane TVC

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្ត សៀមរាប​បាន​បន្ត​ការរិះគន់​ដូចៗ​គ្នា​ថា ពួកគាត់​រាល់ថ្ងៃ​ពិបាក​ទ្រាំ​ក្នុង​ការរស់នៅ​ខ្លាំងណាស់ ព្រោះតែ​ក្លិនស្អុយ​របស់​សំរាម​ដែលជា​កាកសំណល់​របស់​ហាង​ខារ៉ាអូខេ​យ៊ី​ហោ លីកា​ស៊ី ដែល​ទើបតែ​បើក​ដំណើរការ​ប៉ុន្មាន​ខែ​នេះ ត្រូវគេ​យកមក​ចាក់ចោល​នៅក្នុង​ព្រែក​បុរាណ​ធ្វើ​ឲ្យ​មានការ​បំពុល​ដល់​បរិ​ស្ថាន​យ៉ាងខ្លាំង​។​

ហាង​ខារ៉ាអូខេ លីកា​ស៊ី រង​ការ​រិះគន់ថា ចាក់ដី​លុប​ព្រែក​បុរាណ​

ប្រជាពលរដ្ឋ​នៅ​ទីនោះ​និយាយថា ព្រែក​នេះ ត្រូវគេ​ហៅថា បារាយ​បុរាណ ដែលមាន​អាយុកាល​ប្រមាណ​ជាង​២០០​ឆ្នាំ​មកហើយ និង​ដើមឡើយ ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​នេះ​តែងតែ​ដង​យក​ទឹក​នៅក្នុង​ព្រែក​នេះ ទៅប្រើ​ប្រាស់​ជាប្រចាំ តែ​ប៉ុន្មាន​ឆ្នាំនេះ ស្រាប់តែ​មានការ​ចាក់ដី ដោយ​រំលោភ​ចូលមកក្នុង​ព្រែក​ដើម្បី​សាងសង់​ជា​ហាង​ខារ៉ាអូខេ លុះ​សាងសង់​រួច ហាង​ខារ៉ាអូខេ​នេះ ក៏បាន​យក​សំរាម​របស់ខ្លួន​មក​ចាក់ចោល​នៅក្នុង​ព្រែក​នោះ ដែល​បង្ក​ជាការ​បំពុល​ដល់​បរិស្ថាន​ថែមទៀត​។​

ហាង​ខារ៉ាអូខេ លីកា​ស៊ី រង​ការ​រិះគន់ថា ចាក់ដី​លុប​ព្រែក​បុរាណ​

​បើតាម​ការ​បង្ហើប​ប្រាប់​របស់​ប្រជាពលរដ្ឋ​ថា ដី​ហាង​ខារ៉ាអូខេ លីកា​ស៊ី នោះ គឺជា​របស់​មន្ត្រីនគរបាល​ម្នាក់​នៅ​ខេត្តសៀមរាប នេះ​។ ក្រុម​ប្រជាពលរដ្ឋ បាន​សំណូមពរ​ដល់​អាជ្ញាធរ ក៏ដូចជា​មន្ទីរ​បរិស្ថាន សូមមេត្តា​ជួយ​មក​ពិនិត្យ​ហាង​ខារ៉ាអូខេ​យ៊ី​ហោ លីកា​ស៊ី នេះ​ផង ព្រោះ​បើ​ទុក​អោយនៅ​បន្តធ្វើ​បែបនេះ​ទៀត មិនដឹងថា ពួកគាត់​អាច​ទ្រាំ​ដល់​ពេលណា​នោះទេ ។ ទាក់ទង​នឹង​បញ្ហា​នេះ អ្នកយក​ពត៌មាន​រប​ស់​យើង មិនអាច​រក​ការបំភ្លឺ​ពីស​ណាក់ ម្ចាស់​ហាង​ខារ៉ាអូខេ លីកា​ស៊ី នេះ​បានឡើយ​៕​សុថា​ត់​

ហាង​ខារ៉ាអូខេ លីកា​ស៊ី រង​ការ​រិះគន់ថា ចាក់ដី​លុប​ព្រែក​បុរាណ​