Google កំពុងតេស្ត Drone 5G ដែលផ្ដល់អ៊ីនធឺណិត លឿនជាង 4G ដល់ទៅ៤០ដង

យោងតាមព័ត៌មានទទួលបានពីកាសែតអង់គ្លេស The Guardian បានឲ្យដឹងថាក្រុមហ៊ុន Google កំពុងធ្វើតេស្តកូនយន្តហោះ (drone) ដែលអាចផ្ដល់អ៊ីនធឺណិត 5G ដល់អ្នកប្រើប្រាស់ពីលំហអាកាសបាន។

Google កំពុងតេស្ត Drone 5G ដែលផ្ដល់អ៊ីនធឺណិត លឿនជាង 4G ដល់ទៅ៤០ដង

គម្រោងការនេះត្រូវបានគេឲ្យឈ្មោះថា SkyBender ដែលគេធ្វើតេស្តលើរូបធាតុដើម រួមទាំងកូនយន្តហោះដោយប្រើប្រាស់រលកវិទ្យុរយៈចម្ងាយមិល្លីម៉ែត្រដើម្បីបញ្ជូនទិន្នន័យ។ រលកវិទ្យុរយៈចម្ងាយមិល្លីម៉ែត្រនេះដើរនៅលើប្រេកង់កម្រិត ២៨GHz។ ត្បិតថាប្រព័ន្ធនេះមិនអាចបាញ់បញ្ជូនអ៊ីនធឺណិតបានឆ្ងាយដូចប្រព័ន្ធ 4G នាពេលបច្ចុប្បន្ន ប៉ុន្តែវាមានល្បឿនលឿនមិនធម្មតាឡើយ។

តាមផ្នែកទ្រឹស្ដីបច្ចេកវិទ្យារលកវិទ្យុមិល្លីម៉ែត្រអាចផ្ទេរទិន្នន័យទំហំក្នុងល្បឿនដល់រាប់សិប ជីហ្កាប៊ីតក្នុងមួយវិនាទី ពោលគឺអាចលឿនជាងប្រព័ន្ធ 4G ដល់ទៅ៤០ដងឯណោះ។

គួររំលឹកថាកន្លងមកក្រុមហ៊ុន Google ធ្លាប់បង្កើតគម្រោងការដែលផ្ដល់ជូនប្រព័ន្ធអ៊ីនធឺណិតជាច្រើនមកហើយ។ ជាក់ស្ដែងកាលពីឆ្នាំទៅទើបបានបង្ហាញពីគ្រោងការចែកចាយប្រព័ន្ធអ៊ីនធឺណិតតាមរយៈបាឡុង៕

Google កំពុងតេស្ត Drone 5G ដែលផ្ដល់អ៊ីនធឺណិត លឿនជាង 4G ដល់ទៅ៤០ដង

ប្រភពពី៖sabay

  • Google កំពុងតេស្ត Drone 5G ដែលផ្ដល់អ៊ីនធឺណិត លឿនជាង 4G ដល់ទៅ៤០ដង已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/02/01  Category:កីឡា