នៅ ស៊ី​នឿន និង សុ​ផា លីន​ដា មិនទាន់មាន​គម្រោង​រៀបការ​ ​

Doliprane TVC

​ថ្វីបើ​ការទាក់ទង​ស្នេហា​រវាង​តារាចម្រៀង​លោក នៅ ស៊ី​នឿន និង តារា​បង្ហាញ​ម៉ូដ​កញ្ញា សុ​ផា លីន​ដា ត្រូវបាន​គេ​មើលឃើញថា​មាន​ចំណង​ស្នេហ៍​កាន់តែ​ស៊ីជម្រៅ​ចាក់ទឹកមិនលេច​ក្តី ក៏​មិនទាន់មាន​តម្រួយ​ណាមួយ​អំពី​ការដឹក​ដៃ​គ្នា​ចូល​រោងការ​ឡើយ ។​

នៅ ស៊ី​នឿន និង សុ​ផា លីន​ដា មិនទាន់មាន​គម្រោង​រៀបការ​ ​

រហូត​ពេលនេះ​គេ​សង្កេតឃើញថា​គូស្នេហ៍​នេះ​បាន​ប្រើពាក្យ​អូន​សម្លាញ់​បង​សម្លាញ់​យ៉ាង​ផ្អែម​រលួយ​ទន់​ឆ្អឹង​ជាមួយគ្នា​ជា​សាធារណៈ ប៉ុន្តែ​ពួកគេ​មិនបាន​គិតដល់​រឿង​ចូល​រោងការ​នៅឡើយ បើទោះជា​ចូលដល់​រដូវ​រៀបការ​មាន​ភាព​ពុះកញ្ជ្រោល​ក៏ដោយ ។​

នៅ ស៊ី​នឿន និង សុ​ផា លីន​ដា មិនទាន់មាន​គម្រោង​រៀបការ​ ​

តារា​ដើរ​ម៉ូដ​នាង សុ​ផា លីន​ដា បាន​លាតត្រដាង​ស្នេហា​ជា​សាធារណៈ​នៅពេល នៅ ស៊ី​នឿន ធ្វើ​ខួបកំណើត​ឲ្យ​នាង​កាលពីពេល​កន្លងទៅ ដោយ​នាង​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក អមដោយ​រូបថត​ថា ៖ «​អរគុណ​បង​សម្លាញ់ នៅ ស៊ី​នឿន សម្រាប់​ការធ្វើ​ខួបកំណើត​ដ៏​ភ្ញាក់ផ្អើល​ឲ្យ​អូន​នៅក្នុង​ក្លិប «​អូន​ស្រឡាញ់​បង​» ។​

នៅ ស៊ី​នឿន និង សុ​ផា លីន​ដា មិនទាន់មាន​គម្រោង​រៀបការ​ ​

​នៅ ស៊ី​នឿន និង សុ​ផា លីន​ដា បានចាប់ផ្តើម​មាន​ចំណងស្នេហា​កាល​ពីមួយ​ឆ្នាំមុន ដោយ​អ្នក​ទាំងពីរ​ពេលនេះ​កំពុងស្ថិត​ក្នុង​ការមើល​ចិត្តថ្លើម​គ្នា​រីឯ​ចាស់ទុំ​ទាំងសងខាង​បាន​ដឹងឮ រួចហើយ​។

នៅ ស៊ី​នឿន និង សុ​ផា លីន​ដា មិនទាន់មាន​គម្រោង​រៀបការ​ ​

​បើតាម​អ្នក​ធ្លាប់​ស្គាល់ និង គាំទ្រ​ដល់​តារា​ទាំងពីរ​រូបនេះ​បានបង្ហាញ​នូវ​ការពេញចិត្ត និង បញ្ចេញមតិ​ថាបើ​អ្នក​ទាំងពីរ​ឈានដល់​ការកសាង​ជីវិត​គ្រួសារ​គឺ​ពិតជា​សក្តិសម​គ្នា​ដូច្នេះ​គេ​សូម​ជូនពរ​ឲ្យ​អ្នក​ទាំងពីរ​ចេះ​ថែរក្សារ និង ស្រឡាញ់គ្នា​ជា​រៀងរហូត​ទៅ ៕ ដេវីត​

នៅ ស៊ី​នឿន និង សុ​ផា លីន​ដា មិនទាន់មាន​គម្រោង​រៀបការ​ ​

នៅ ស៊ី​នឿន និង សុ​ផា លីន​ដា មិនទាន់មាន​គម្រោង​រៀបការ​ ​