នគរបាល​ខណ្ឌឫស្សីកែវ ចាប់​ជនសង្ស័យ​៣​នាក់ ករណី​គ្រឿងញៀន​

ភ្នំពេញ: កម្លាំង​នគរបាល​ប៉ុស្ដិ៍​ទួល​សង្កែ សហការ​និង​កម្លាំង នគរបាល​ព្រហ្មទណ្ឌខណ្ឌឫស្សីកែវ​ចុះបង្ក្រាប​ទីតាំង​ចែកចាយ​គ្រឿងញៀន​មួយកន្លែង ឃាត់ខ្លួនជនសង្ស័យ ប្រុស​ស្រី​៣​នាក់ ព្រមទាំង​ដកហូត​គ្រឿងញៀន ២​កញ្ចប់​តូចធំ ។​

​ប្រតិ​ប​ត្ត​ការ​នេះ​បាន​ធ្វើឡើង នៅវេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅចំណុច​តំបន់​មិន​រៀបរយ​មាត់ទន្លេ ក្រុម​១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែខណ្ឌឫស្សីកែវ​។​

 ជនសង្ស័យ​ទាំង​៣​នាក់ ដែល​កម្លាំង​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​ទី​១​ឈ្មោះ ស៊ីម ចាន់​នូភេទ​ស្រី អាយុ​១៥​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ។​ទី​២​ឈ្មោះ ខន បូរី ភេទ​ប្រុសអាយុ​១៧​ឆ្នាំ មានមុខរ​បត​មិន​ពិតប្រាកដ អ្នក​ទាំង​២​ស្នាក់នៅ ភូមិ សង្កាត់​កើតហេតុ​ខាងលើ។​និង​ទី​៣​ឈ្មោះ ស៊ី ឆាន់ អាយុ​១៧​ឆ្នាំ មានមុខ​របរ​រើស អេតចាយ​ស្នាក់នៅភូមិ​ដើម​ខ្វិត សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

​ក្រោយពី​ឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច បាន​រកឃើញ​ក្រាម​ស​ថ្លា ជា​ប្រភេទ​ម៉ា​ទឹកកកចំនួន​១​កញ្ចប់​តូច និង​១​កញ្ចប់​ធំ​ដែល​អាច​ច្រក​ជា​កញ្ចប់​តូចៗ បាន​ចំនួន​១០កញ្ចប់​ដែល​ជនសង្ស័យ​បាន​រក្សាទុក​ចែកចាយ​បន្ត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៣​នាក់ រួម​និង​វត្ថុតាង កំពុង​សួរនាំ​និង​ឃុំខ្លួនបណ្ដោះអាសន្ន នៅ​អធិការនគរបាល​ខណ្ឌ ឫស្សីកែវ ដើម្បី​បន្ត​នីតិវិធី​៕​

នគរបាល​ខណ្ឌឫស្សីកែវ ចាប់​ជនសង្ស័យ​៣​នាក់ ករណី​គ្រឿងញៀន​