ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្តកោះកុង​បង្ក្រាបបាន​អ្នក​កត់​កន្ទុយលេខ​តូចតាច​៣នាក់ ចំណែក​មេ​ធំៗ​រក​អត់​ឃើញ​

កោះកុង: លោក​ឡាយ ម៉េង​ឡាំង ប្រធានការិយាល័យ​ព្រហ្មទណ្ឌ កំ​រិ​ស្រាល នៃ​ស្នងការដ្ឋាននគរបាល ខេត្តកោះកុង​បាន​សរសេរ​នៅក្នុង​​បណ្តាញ​សង្គម​របស់លោកថា​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី រសៀល ថ្ងៃទី​១ ខែ​កម្ភៈ ឆ្នាំ​២០១៦នេះ កម្លាំង​ប៉ូលិស​ការិយាល័យ​​របស់លោក​បាន​ធើ្វ​ការបង្ក្រាប​បាន​មេកន្ទុយលេខ ចំនួន​៣​នាក់ នៅ​ទីតាំង​ផ្សេងៗ​គ្នា រួច​មេ​កន្ទុយលេខ​ដែល​សុទ្ធតែ​ស្រីៗចំនួន​៣​នេះ ​នឹងត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស
តាមច្បាប់​។​

​ជាមួយគ្នានេះ​ក៏មាន​ការរិះគន់​ផងដែរ ពី​សំណាក់​អ្នកលេង​បណ្តាញ​សង្គម​ចំពោះចំណាត់ការ​របស់​ប៉ូលិស​ដែល​បង្ក្រាប​បានតែ​អ្នក​កត់​​តូចតាច តែ​ចំពោះ​មេ​ធំៗដែល​ស៊ី​សងលុយ​រាប់សិប​លាន​រៀល​រួច​ស្ទើរតែ​ដុះ​ស្លែ​ទៅហើយនោះ គឺ​ប៉ូលិសមិនអាច​ស្រាវជ្រាវ​រកឃើញ​។​

​អ្នកលេង​បណ្តាញ​សង្គម​បាន​បញ្ចេញមតិ​ស្រដៀងៗ​គ្នា​នេះ​ថា ស្រី្ត​ទាំង​៣​នាក់​ដែល​ត្រូវឃាត់ខ្លួន​នោះ មិនមែនជា​មេ​ធំដុំ​ទេ ពួកគេ​គ្រាន់តែ​ជា​អ្នក​កត់​យក​ទឹក​រួច​បញ្ជូនលេខ​ទៅ​ឲ្យ​មេ​ធំ​២​នៅក្នុង​ទី​រួម​ខេត្ត​តែប៉ុណ្ណោះ បើ​ចង់​ចាប់​គឺ​មិន​ពិបាក​ទេ​៕R