ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តម្លើង​ឋានន្តរស័ក្តិ​ផ្កាយ​៣ ដល់​ប៉េអឹម​ចំនួន​១០​រូប

ភ្នំពេញ:  មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចំនួន​១០​នាក់  ដែល​ក្នុងនោះ​មាន​តួនាទី​មេបញ្ជាការរង ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តម្លើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣)​។​
​  
 ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ ដែល​គេហទំព័រ CEN ទើបតែ​ទទួលបាន​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា មន្ត្រី​កងរាជអាវុធហត្ថ​ចំនួន ១០​រូប ដែល​ត្រូវបាន​ត្រាស់បង្គាប់​តម្លើង​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ឯក មានដូចជាៈ​
១.​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។ ២.​ឧ​ត្ត​ម​សេនីយ៍​ទោ ហុង វិ​ណុល ។ ៣.​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ុន ប៊ុន​សក្តិ​។ ៤.​ឧ​ត្ត​ម​សេនីយ៍​ទោ ទៀវ ប៊ុន​ខេង​។ ៥.​ឧ​ត្ត​ម​សេនីយ៍​ទោ វៀត ថា​។ ៦.​ឧ​ត្ត​ម​សេនីយ៍​ទោ ន​ន្ទ សុខា​។ ៧.​ឧ​ត្ត​ម​សេនីយ៍​ទោ សេង សុង​។ ៨.​ឧ​ត្ត​ម​សេនីយ៍​ទោ ភួង ស៊ី​ភិន​។ ៩.​ឧ​ត្ត​ម​សេនីយ៍​ទោ លឹម ម៉ា​រី​ណា​។ ១០.​ឧ​ត្ត​ម​សេនីយ៍​ទោ ជា សារិន​។​