វិធី​សាស្រ្ត​ថ្មី​ទៀត​ហើយ ពី​របៀប​ទាញ​យក​វីដេអូ​ពី YouTube ដោយ​មិន​ចាំបាច់ Jailbreak (iOS 9 – 9.2.1)

ដោយសារតែ វិធីក្នុងការ ដោនឡូត វីដេអូពី YouTube ដែល ខេមបូ បានផ្សាយជូន កន្លងមក មានខ្លះ មានបញ្ហា ហេតុដូចនេះហើយ ទើបក្នុង ថ្ងៃនេះ យើងបានពាំនាំ នូវវិធីថ្មី មួយទៀត ដែលកាន់តែ ងាយស្រួល ជាងរាល់ដង ទៅទៀត ដើម្បីយកមក បង្ហាញជូន ប្រិយមិត្ត ទាំងអស់គ្នា ជាពិសេស ប្រិយមិត្ត ដែល ប្រើប្រាស់ iPhone/iPad ដែលមិនទាន់ Jailbreak តែម្តង។

វិធី​សាស្រ្ត​ថ្មី​ទៀត​ហើយ ពី​របៀប​ទាញ​យក​វីដេអូ​ពី YouTube ដោយ​មិន​ចាំបាច់ Jailbreak (iOS 9 – 9.2.1)

វិធីថ្មីនេះ គឺតម្រូវអោយ លោកអ្នក ត្រូវតម្លើង កម្មវិធីមួយពី Appstore ជាមុនសិន ដែលកម្មវិធីនោះ មានឈ្មោះថា “Documents 5” ចុចទីនេះ ដើម្បីទាញយក។ បន្ទាប់មក បើកកម្មវីធី Documents 5 (បន្ទាប់ពីទាញ យកចប់) ចុចប៊ូតុង ផែនដី > បើកវេបសាយ YouTube > ជ្រើសរើសបទ ចម្រៀង ណាមួយ ដែលអ្នកចង់ ទាញយក > ចុចលើ Link ខាងលើ រួចធ្វើការ វាយបន្ថែមអក្សរ ss ចូលពីមុខ ពាក្យ youtube (ហាមដកឃ្លា) > Go > ជ្រើសរើសទំហំ ដែលចង់ ទាញយក ជាការស្រេច។

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់​តែ​កាលីប កាន់តែខ្លាំង!

ដើម្បីអោយកាន់តែច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា៖

បញ្ជាក់៖ បើសិនជាមិនបានឃើញ link ពេញលេញ អ្នកគ្រាន់តែ Back មកក្រោយ រួចទៅមុខវិញ វានឹងលោត មកហើយ!

នេះជាវិធី ដ៏ជោគជ័យថ្មី មួយទៀត សម្រាប់អ្នក ប្រើប្រាស់ iDevice ដែលចង់ ទាញយក វីដេអូពី YouTube ដោយមិន ចាំបាច់ Jailbreak។ យ៉ាងណាមិញ ប្រសិនបើអ្នក ទាំងអស់គ្នា មានចម្ងល់ ត្រង់ចំណុច ណានោះ អាចបញ្ចេញ ជាមតិ នៅខាងក្រោម នេះណា!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

វិធី​សាស្រ្ត​ថ្មី​ទៀត​ហើយ ពី​របៀប​ទាញ​យក​វីដេអូ​ពី YouTube ដោយ​មិន​ចាំបាច់ Jailbreak (iOS 9 – 9.2.1)

  • ដោយ: Mai
  • 4:42 PM, 01 February
  • ប្រភព: YouTube
  • Tag: ចំណេះដឹងទូទៅ