ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៤​រសៀល​ថ្ងៃ​ទី​០១ កុម្ភៈ ២០១៦ ប្រជាពលរដ្ឋ​ចំនួន​១០០​នាក់ មក​ពី​ចំនួន​២ ក្នុង​នោះ​មាន​ភូមិ​អូរ​គគីរ និង​ភូមិ​ទួល​ក្រសាំង ឃុំ​សេរី​មាន​ជ័យ បាន​លើកគ្នា​មក​តវ៉ា​នៅ​មុខ​សាលាដំបូង​ខេត្ត បន្ទាប់​ពី​អាជ្ញាធរ​បាន​ចាប់​តំណាង​របស់​ពួក​គាត់​ម្នាក់​តាម​ដីកា កាលពី​រសៀល​ថ្ងៃ​ទី​៣១ មក​រា ម្សិលមិញ ពាក់ព័ន្ធ​ករណី​រំលោភ​ដីធ្លី ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា តំណាង​ម្នាក់​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ​ឈ​ន ឆាត អាយុ​៥៨​ឆ្នាំ ។ ក្នុង​ការ​ទាមទារ​នោះ ត្រូវ​បាន​ពួក​គាត់​សំណូមពរ​មាន​២​ចំណុច ១-​ត្រូវ​ដោះ​លែង​តំណាង​ពួក​គាត់​ឱ្យ​ត្រឡប់​មក​ផ្ទះ​វិញ និង​២-​បន្ទាប់​ពី​ដោះ​លែង សុំ​ឱ្យ​អាជ្ញាធរ​ត្រូវ​តែ​ចុះ​ទៅ​ពិនិត្យ​ដី​ពួក​គាត់ ព្រោះ​អះអាង​ថា ដី​នោះ​គឺ​មាន​ប័ណ្ណកម្មសិទ្ធិ​រៀង​ៗ​ខ្លួន ។ ទោះបីជា​យ៉ាងណា រហូត​មក​ដល់​ម៉ោង​នេះ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ ។