ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖ សំដៅ​គ្រប់គ្រង​ និង​ភិ​វឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​ក្នុងឱ្យមាន​ប្រសិទ្ធភាព​​ក្រសួង​ពាក់ព័ន្ធ​ចំនួន​៣ ​បាន​សហការ​រៀបចំ​សិក្ខាសាលា​មួយ​នៅ​ថ្ងៃ​ទី​០១​ កុម្ភៈ ​២០១៦ ​នេះ​ ដើម្បី​ផ្សព្វផ្សាយ​បទដ្ឋាន​គតិ​យុ​ត្តនៃ​ការ​គ្រប់គ្រង​ និង​ការ​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ និង​ផែនការ​កែ​លម្អ​តំបន់ឆ្នេរ​ខ្សាច់​ ខេត្ត​ព្រះ​សីហ​នុ​ ។​

សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សុខា​ក្រុងព្រះសីហនុ ក្រោម​វត្តមាន​លោក អឹ​ម ឈុ​ន​លឹ​ម ទេស​រដ្ឋមន្ត្រី​ក្រសួង​​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​ និង​សំណង់​, លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​លោក សាយ សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។

លោក អឹ​ម ឈុ​ន​លឹ​ម ​​បាន​ឱ្យដឹង​ថា​ សិក្ខា​សាលានេះ​ មាន​គោល​គោលបំណង​ផ្សព្វផ្សាយ​បទដ្ឋាន​គតិ​យុ​ត្តនៃ​ការ​គ្រប់គ្រង​និង​ការ​អភិ​វឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា និង​ផែនការ​កែ​លម្អ​តំបន់ឆ្នេរ​ខ្សាច់​ខេត្ត​ព្រះ​សីហ​នុ ជា​ពិសេស​ខ្លឹមសារ​សារាចរ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល​លេខ​០១ សរណ​ន ចុះ​ថ្ងៃ​០៣ កុម្ភៈ ​២០១២ ​ស្តី​ពី​ការ​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​នៃ​ព្រះរាជ​ណា​ច្រក​ម្ពុ​ជា​និង​ផែនការ​កែ​លម្អ​តំបន់ឆ្នេរ​ខ្សាច់​សម្រាប់​លំហែ​កម្សាន្ត​ខេត្ត​ព្រះ​សីហ​នុ​ដែល​មាន​ជា​ទិ៍ៈ​ឆ្នេរ​អូរ​ឈើទាល ( ទល់​មុ​ស​ដី​ក្រុមហ៊ុន​សុខា​អូ​តែ​ល អតីត​អា​រី​ស្តុ​ន​),​ឆ្នេរ​ឯករាជ្យ​និង​តំបន់ឆ្នេរ​ខ្សាច់​មួយ​ចំនួន​ទៀត​ដល់​ផ្នែក​សាធារណៈ​(​ទាំង​នៅ​ថ្នាក់​ជាតិ​និង​ក្រោម​ជាតិ​)​ផ្នែក​ឯកជន​ផ្នែក​សង្គម​ស៊ី​វិល​និង​អង្គការ​ជាតិ​និង​អន្តរជាតិ​ដែល​មានការ​ពាក់ព័ន្ធ ។