ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បន្តថា គិតត្រឹមវេលាម៉ោង០៤ និង​៥១នាទីរសៀល​ថ្ងៃទី០១ កុម្ភៈ ២០១៦ នេះ គេឃើញ​ប្រជា​ពលរដ្ឋ​​ដែលលើកគ្នា​មក​តវ៉ា​ នៅ​មុខ​សាលាដំបូង​ខេត្តនោះ កំពុង​តែ​ស្រែក​តវ៉ា​យ៉ាង​​ពុះកញ្ជ្រោល​ ដោយអ្នកខ្លះស្រែកយំ​ ខណៈ​ដែល​តុលាការ ​បានបិទ​ទ្វារ​សម្រាក ហើយ​តំណាង​ម្នាក់​ដែលចាប់ខ្លួន​នោះ ត្រូវបានយកទៅឃុំ​ខ្លួន​បាត់​ ។ ជុំវិញរឿង ពលរដ្ឋ​១០០​នាក់ មក​ពី​២​ភូមិ​កំពុង​តវ៉ា​នៅ​មុខ​តុលាការខេត្ត ទាមទារ​ដោះ​លែង​តំណាង​ម្នាក់​ដែល​ចាប់​ខ្លួន​តាម​ដីកា

ទោះបីជាយ៉ាងណា អាជ្ញា​ធរ​​មាន​សមត្ថកិច្ច កំពុង​​​តែ​រារាំង​​ក្រុម​ប្រជាពលរដ្ឋ​ ហើយ​និងព្យាយាមសម្រប​សម្រួល​ ដោយ​​សមត្ថកិច្ច​បាន​​បញ្ជូន​កម្លាំងមក​​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​ ក្រែង​កើតមាន​អំពើហឹ​ង្សាណាមួយ ព្រោះ​ក្រុម​អ្នក​តវ៉ា​​ហាក់​មិន​នៅ​ស្ងៀមទេ ។