ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកណ្ដាល ​៖ យុវជន​ម្នាក់​បាន​ទូរស័ព្ទហៅ​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់ ​ទៅគេង​កៀកកើយ​គ្នានៅ​ក្នុងបន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ បន្ទាប់​មក​បានឱប​​ថើប ស្ទាបអង្អែល និង​ចាប់​ស្រាតខោ​របស់​នាង​ក្នុង​បំណងរួមមេត្រី​ទៀត​ ប៉ុន្តែ​​​នាង​​មិន​ព្រម ​និង​បាន​ក្រោក​រត់​ចេញពី​ក្នុង​បន្ទប់​និង​ស្រែក​ឆោ​រ​ឡោ​និង​រត់​ទៅ​ប្រាប់​ម្តាយ​និង​បងប្អូន​បង្កឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ ​។ ខណៈនោះ​ក្រុម​គ្រួសារ​ក្មេង​ស្រី​ខាងលើ បាន​ប្ដឹង​ឲ្យ​​​ប៉ូលិស​ស្រុក​អង្គស្នួល​​ចាប់​​ខ្លួន​ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀលថ្ងៃ​ទី​៣១ ​ខែមករា ឆ្នាំ​២០១៦ នៅ​បន្ទប់​ផ្ទះ​ជួល​​ស្រុក​អង្គស្នួល ​​។

ក្មេង​ស្រី​រង​គ្រោះអាយុ​១៥​ឆ្នាំ ​រៀន​កាត់​ដេរ​សម្លៀក​បំពាក់​ មានស្រុក​កំណើត​ខេត្ត​កំពង់ស្ពឺ​ សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​​ ស្រុក​អង្គស្នួល ​។​ ចំណែក​ជនសង្ស័យ ឈ្មោះ ព្រីង ប៉ាវ អាយុ​២០​ឆ្នាំ​ មានស្រុក​កំណើត​នៅភូមិ​ព្រៃវែង ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ​ ​​សព្វថ្ងៃ​ស្នាក់​នៅបន្ទប់​លេខ​៣៧ ​ផ្ទះ​ជួល​ភូមិ​ខាងលើ​ ។

តាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ និង​ជនសង្ស័យ​ គឺជា​អ្នករៀន​កាត់ដេរ​ជាមួយ​គ្នា មុន​ពេល​កើតហេតុ​វេលា​ម៉ោង​១១​ព្រឹក ក្រោយ​ពី​ឈប់​សម្រាក​ពី​ការ​រៀន​ អ្នក​ទាំង​ពីរ​បាន​នាំ​គ្នា​ដើរទៅ​ហូប​បាយ​នៅផ្ទះ​ជួល​ស្នាក់​នៅ​រៀង​ៗ​ខ្លួន ​។ ​​​ប្រហែល​២០​នាទី​ក្រោយមក ជនសង្ស័យបាន​ទូរ​ស័ព្ទទៅ​​នារី​រង​គ្រោះ​ឲ្យ​ទៅ​លេង​នៅ​បន្ទប់​ជួល​ដែល​ខ្លួន​ស្នាក់​នៅ​ ​​រយៈពេលប្រហែល១០​នាទី​​នាង​ក៏​បាន​ទៅ​ដល់បន្ទប់​យុវជន​រូប​នោះ ។

ប្រភព​ដដែល​បាន​បន្ដ​ថា ពេល​នោះ​យុវជន​ខាងលើ បាន​ហៅ​នាងរង​គ្រោះ​ចូល​បន្ទប់​អង្គុយ​លេង ​នាង​ក៏​​យល់ព្រម​ចូល​អង្គុយ ហើយ​ជនសង្ស័យ​បាន​បិទទ្វារ​បន្ទប់ និង​បិ​ទ​ភ្លើង​អំ​ពូ​ល ​រួច​​​ប្រះខ្លួន​ដេក​កើយ​លើ​​ភ្លៅ​​នាង​ក្នុង​ភាព​សុខសាន្ត ឯ​នាង​ក៏​មិន​​ប្រកែក​​​ដែរ គឺ​បាន​ឲ្យ​ជននោះ​គេង​កើយ​ភ្លៅ​តាម​សម្រួល ។​ បន្ទាប់​មក​នាងរង​គ្រោះ​ក៍បាន​ប្រះ​ខ្លួន​ដេក​ក្បែរ​យុវជន​នោះ​ដែរ ពេល​ឃើញ​នាង​មិន​ប្រកាន់ដេក​ជិត​បែប​នេះ ក៏​បាន​ដេក​ឱប​​នាង រួច​បាន​ចាប់​ថើប​ និង​ស្ទាបអង្អែល​ច្របាច់សុដន់​ ក្នុង​ភាព​ផ្អែមល្ហែម ព្រម​ទាំង​​ចាប់​ទាញ​ខោ​​នាង​មក​ក្រោម​បំណង​រួមមេត្រី ។ ប៉ុន្តែ​ដល់​វគ្គ​នេះ​ នាងរង​គ្រោះ​មិន​ព្រម បាន​ក្រោក​ស្ទុះ​​​ទៅ​បើកទ្វារ​បន្ទប់​រត់​ចេញ​ទៅ​ប្រាប់​ម្តាយ ​និង​បងប្អូន បង្ក​ឲ្យ​មានការភ្ញាក់ផ្អើល និង​ប្តឹង​ប៉ូលិសឲ្យ​ជួយ​អន្តរា​គម​ន៍ឃាត់ខ្លួនតែ​ម្តង​ ។

​​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ​ជន​សង្ស័យ​រូប​នេះ​បាន​និយាយ​ថា ​ខ្លួន​មិន​បាន​ប្រទូស​កេរ្តិ៍​ខ្មាស​​នោះ​ទេ ​ជា​ការ​ព្រមព្រៀង​គ្នា​គ្មាន​ពី​​អ្នក​ណា​ប​ង្ខំ​អ្នកណា​នោះ​ទេ​ ហើយ​នាង​ក៏​បាន​ទៅ​រក​ខ្លួនដល់​ក្នុង​បន្ទប់​ទៀត​ផង ​៕