ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ​៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​ ​បានឲ្យដឹងជំហានដំបូងនៅប៉ុន្មាននាទីមុននេះថា​ ​​តំណាងក្រុមហ៊ុន EBC​ ​ពីរនាក់បាន​​ត្រូវក្រុមអ្នកចាញ់​បោកក្រុមហ៊ុន EBC ​ទាមទារឲ្យឃាត់ខ្លួន​ចាត់ការតាមច្បាប់ ។

បុរសទំាងពីរនាក់ដែល​ក្រុមអ្នកតវ៉ានិងអាជ្ញាធរអះអាងថា​ជាតំណាងក្រុមហ៊ុនEBCនោះ​ ម្នាក់ឈ្មោះ គ្រែន សុភក្រ័្ត​ និងម្នាក់ទៀតឈ្មោះ គ្រី គឹមសែ ។

សេចក្តីរាយការណ៍បានបន្តថា​ មកដល់ម៉ោងជិត៥ល្ងាចថ្ងៃទី០១ ​កុម្ភៈដដែលនេះ ​ជនទំាងពីរនាក់បានត្រូវបញ្ជូន​ទៅសាកសួរបន្ថែមនៅប៉ុស្តិ៍​នគរបាលរដ្ឋបាលបឹងកក់២ ហើយព័ត៌មានចុងក្រោយថាមានមនុស្ស៦-​៧នាក់ផ្សេងទៀតដែលបម្រើការងារ​នៅក្នុងក្រុមហ៊ុន​ ​EBC បានត្រូវឃាត់ខ្លួនផងដែរ ។

សូមបញ្ជាក់ថា ​ការឃាត់ខ្លួនមនុស្សខាងលើនេះ ​បានធ្វើឡើងភ្លាមៗបន្ទាប់​ពីក្រុមអ្នកចាញ់បោកក្រុមហ៊ុន EBC​ ប្រមាណ៥០០នាក់ ​បាន​ប្រមូល​​ផ្តុំគ្នា​​​​តវ៉ាសុំ​ឲ្យអាជ្ញា​ខណ្ឌ​ទួលគោកជួយអន្តរាគមន៍ឲ្យ​ ​ឈ្មោះ ហួត សុវណ្ណ ​​នាយកប្រតិបត្តិក្រុមហ៊ុននិងឈ្មោះ ​ជី ហ្គោសាលី​​ ​សងលុយពួកគេវិញ​និងនំាបុគ្គលទំាងពីរ​​នាក់នេះយកមកផ្តន្ទាទោស​តាម​ច្បាប់ ​​ដោយពួកគេបានចោទថាបានបោកបា្រស់​ ​តាមរយៈឲ្យអ្នកចាញ់បោក​ទំាងនោះ​ដាក់លុយទៅ​ក្រុមហ៊ុននឹង​បានទទួលការបា្រក់១០% ​ប៉ុន្តែការពិត​ពេលដាក់លុយ​រួច​ ​ពួកគេមិនទទួល​ទំាងដើមទំាងការ​ ។

ក្នុងសំណុំរឿងនេះផងដែរ​ កាលពីខែមិថុនា ២០១៥ ​សម្តេចតេជោ​ ហ៊ុន សែន​ ​ធ្លាប់បានមានប្រសាសន៍ឲ្យក្រុមហ៊ុន​ខាងលើ​សងបា្រក់ទៅប្រជាពលរដ្ឋវិញ​ ​ប៉ុន្តែក្រុមហ៊ុន​នេះ​មិន​អនុវត្តន៍តាម​ ​ដោយតំណាងក្រុមហ៊ុនគ្រាន់តែ​និយាយថា​ចំាថ្ងៃនេះថ្ងៃនោះ ប៉ុន្តែរយៈពេល៦-៧ខែហើយ​​ ក្រុមអ្នកតវ៉ាទំាងនោះមិន​​ទាន់ទទួលបាន​លុយសូម្បីតែ​១០០​រៀល ខណៈឈ្មោះ​ ហូត ​សុវណ្ណ និង ជី ហ្គោសាលី​ ​ត្រូវបានក្រុមអ្នកតវ៉ាដឹង​​ថាយកលុយទៅទិញ​ខុនដូ ​និងវីឡាស្កឹមស្កៃ ។

មកដល់ម៉ោង៥និង០៤នាទីល្ងាចថ្ងៃចន្ទដដែលនេះ​ គេមិនទាន់ដឹងថា ឈ្មោះ ហូត សុវណ្ណ​ ​និង​ ជី ហ្គោសាលី ​នៅទីណានៅឡើយទេ ​ហើយក៍មិនទាន់ដឹងថាតើ​សមត្ថកិច្ច​កំពុងចាត់​ការយ៉ាងណានោះដែរ ៕