គេហទំព័ររដ្ឋាភិបាល ជប៉ុនជាច្រើន បើកមិនចេញ សង្ស័យត្រូវគេលួច វាយប្រហារ ផ្នែកបច្ចេកវិទ្យា

តូក្យូ៖ ប្រភពផ្លូវការនៅ រសៀលថ្ងៃចន្ទនេះ បានបង្ហើបឲ្យដឹងថា គេហទំព័រផ្លូវការរបស់ រដ្ឋាភិបាលជប៉ុន និងសភាជាន់ទាបជាច្រើន ជាបណ្ដោះអាសន្ននេះ មិនអាចបើកបានទេ ចាប់តាំងពីយប់ថ្ងៃ អាទិត្យម្សិលមិញនេះមក ដោយត្រូវបានគេសង្ស័យថា មានអ្នកលួចវាយប្រហារ តាមប្រព័ន្ធអ៊ីនធឺណិត (អនាមិក)។

ទីភ្នាកងារសារ ព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ នេះដោយដកស្រង់ ប្រភពខាងធ្វើសេចក្ដី រាយការណ៍ទៅកាន់ សមត្ថកិច្ចបន្ដទៀតថា នេះជាការវាយប្រហារផ្នែកបច្ចេកវិទ្យា ហើយជាការវាយប្រហារមួយ ដែលមានគម្រោងទុកជាមុន ដើម្បីធ្វើឲ្យគេហទំព័រដែល ពួកគេចង់កំទេចទិន្ន័យនោះ មានការរំខានក្នុងកម្រិតខ្ពស់ជាងធម្មតា សម្រាប់ការចរាចរពី បណ្តាញផ្ញើជាច្រើននោះ។

គេហទំព័រដែលទទួល រងផលប៉ះពាល់ពីការ វាយប្រហារនេះ រួមមានគេហទំព័រ ក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច ភ្នាក់ងារសេវាហិរញ្ញវត្ថុ និងសភាតំណាង។ យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាលជប៉ុន បានឲ្យដឹងថា គេហទំព័ររបស់ខ្លួន មិនដំណើរការ ចាប់តាំងពីម៉ោង ១០ និង ៤០នាទី យប់ថ្ងៃអាទិត្យម្សិលមិញ ប៉ុន្ដែបានដំណើរការ ឡើងវិញនៅម៉ោង ១២ និង១០ នាទីកណ្ដាលយប់ដដែល។

គួរបញ្ជាក់ថា ការទទួលរង ផលប៉ះពាល់នេះ ជាការស្រដៀងនឹង ការវាយប្រហារពីរ លើករួចមកហើយ ទី១ កាលពីចុងខែមករា និងម្ដងទៀតក្នុងខែវិច្ឆិកា ហើយនេះជាលើកទី៣ហើយ។ ដោយឡែកក្រុម អនាមិកអន្ដរជាតិ បានលើកឡើងថា ខ្លួននឹងរៀបចំការវាយ ប្រហារតាមអ៊ីនធឺណិត ក្រោយពីពួកគេបាន រៀបចំយុទ្ធនាការតវ៉ា ប្រឆាំងនឹងគោលនយោបាយ នេសាទត្រីបាឡែន និងត្រីឌុលហ្វីនរបស់ជប៉ុន នៅក្រុងតៃជី៕

គេហទំព័ររដ្ឋាភិបាល ជប៉ុនជាច្រើន បើកមិនចេញ សង្ស័យត្រូវគេលួច វាយប្រហារ ផ្នែកបច្ចេកវិទ្យា

គេហទំព័ររដ្ឋាភិបាល ជប៉ុនជាច្រើន បើកមិនចេញ សង្ស័យត្រូវគេលួច វាយប្រហារ ផ្នែកបច្ចេកវិទ្យា