ស្ត្រីមេម៉ាយ ពិការជើងសងខាងម្នាក់ នៅស្រុកមង្គលបូរី ទទួលអំណោយ មនុស្សធម៍និងរទេះរុញ ពីអង្គភាពកង រាជអាវុធហត្ថ

បន្ទាយមានជ័យ៖ ស្ត្រីមេម៉ាយពិការជើង ទាំងគូរដេកនៅនឹង កន្ទេលរាប់ឆ្នាំ រស់នៅក្នុងភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានទទួលអំណោយ មនុស្សធម៌ពី មេបញ្ជាការរង អ ហ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៦ហើយ ក្រោយពីជួបការលំបាក អស់ពេលជាយូរ។

ស្ត្រីពិការដែលបាន ទទួលអំណោយពី អង្គភាពអាវុធហត្ថ នោះមានឈ្មោះ ប៉ុល និន អាយុ៧១ឆ្នាំ ប្តីរបស់គាត់ធ្លាប់ធ្វើជា មេភូមិបំរើប្រជាពលរដ្ឋ ក្នុងភូមិជំទាវនេះ បានជាច្រើនឆ្នាំមកហើយ តែសព្វថ្ងៃនេះប្តីរបស់គាត់ បានស្លាប់ជាច្រើនឆ្នាំ មកហើយ អ្នកមីងពិការនេះ គាត់ពុំមានផ្ទះសំបែងទេ សព្វថ្ងៃគាត់រស់នៅ ផ្ទះជាមួយកូន។

លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង អ ហ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាកាលពីជាង១០ មុនគាត់រស់នៅជាមួយប្តី បានសុខសប្បាយណាស់ មានផ្ទះរស់នៅយ៉ាង សុខដុមរមនាជាមួយប្តី និងកូន លុះប្តីធ្លាក់ខ្លួនឈឺ រហូតដល់ស្លាប់ទ្រព្យ សម្បត្តិនិងផ្ទះត្រូវលក់ មើលជម្ងឺប្តីអស់ ពេលនោះគាត់ក៏ធ្លាក់ខ្លួន ឈឺជម្ងឺទឹកនោមផ្អែមបន្ត ទៀតរហូតមកដល់សព្វថ្ងៃនេះ ។

លោកបានបញ្ជាក់ទៀតថា ដោយមើលឃើញអ្នកម៉ីង ប៉ុល និន កាន់តែជួបការលំបាក ក្នុងការហូបចុកនិងការ ដើរទៅណាមកណា ពុំបាននោះទើបលោក ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ឲ្យលោកវរ:សេនីយ៍ឯក ស ប៊ុនសឿង នាំយកអំណោយមាន ជូចជារទេះរុញមួយ ថវិកា ៣០ម៉ីន រៀល អង្ករ ទឹកសុទ្ធ ភួយ ចាន ឆ្នាំង ទឹកត្រី ទឹកស៊ីអ៊ីវ និងមានរបស់របរជាច្រើន មុខទៀតយកទៅចែកជូនអ្នកម៉ីង ប៉ុល និន ផ្ទាល់ដៃនៅផ្ទះតែម្តង៕

ស្ត្រីមេម៉ាយ ពិការជើងសងខាងម្នាក់ នៅស្រុកមង្គលបូរី ទទួលអំណោយ មនុស្សធម៍និងរទេះរុញ ពីអង្គភាពកង រាជអាវុធហត្ថ

ស្ត្រីមេម៉ាយ ពិការជើងសងខាងម្នាក់ នៅស្រុកមង្គលបូរី ទទួលអំណោយ មនុស្សធម៍និងរទេះរុញ ពីអង្គភាពកង រាជអាវុធហត្ថ

  • ស្ត្រីមេម៉ាយ ពិការជើងសងខាងម្នាក់ នៅស្រុកមង្គលបូរី ទទួលអំណោយ មនុស្សធម៍និងរទេះរុញ ពីអង្គភាពកង រាជអាវុធហត្ថ已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/02/01  Category:ក្នុងស្រុក