ឃាត់ខ្លួនមនុស្ស ពីរនាក់ ក្រោយឆែកឃើញ សារធាតុញៀន និងឧបករណ៍វិចខ្ចប់

ត្បូងឃ្មុំ៖ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងនគរបាលស្រុកមេមត់ ធ្វើការឃាត់ខ្លួនភ្លាមៗ ខណៈកំពុងល្បាត ត្រួតពិនិត្យអាវុថជាតិ ផ្ទុះ ក្នុងចំណុចគីឡូម៉ែត្រលេខ៤៦ ភូមិស្រែសោមថ្មី ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រួចរកឃើញសារធាតុញៀន និងឧបករណ៍វិចខ្ចប់មួយចំនួន។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅម៉ោង១៣៖៣០នាទី ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ បន្ទាប់ពីរកឃើញសារធាតុញៀន និងឧបករណ៍សម្រាប់វិចខ្ចប់ នៅក្នុងម៉ូតូម៉ាកវេវឆ្លាម ពណ៌ស្លែ។

មន្រ្តីនគរបាល បានបន្តទៀតថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ ឈុន សេងគ្រី ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅភូមិខ្នងក្រពើកើត ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងទី២.ឈ្មោះ ណេង ធីម ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិស្រែសោមថ្មី ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងនោះមន្រ្តីជំនាញ ត្រួតពិនិត្យឃើញម៉្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀន ១កញ្ចប់ និងឧបករណ៍វិចខ្ចប់មួយចំនួន ហើយបច្ចុប្បន្ន សមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធីច្បាប់៕

ឃាត់ខ្លួនមនុស្ស ពីរនាក់ ក្រោយឆែកឃើញ សារធាតុញៀន និងឧបករណ៍វិចខ្ចប់