​គោយន្ត​ដឹក​ដំ​ឡូ​ង​មី​បុក​ក្មេង​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

Doliprane TVC

​នៅ​ព្រឹក ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៦ ត្រង់ចំនុច​ផ្លូវបំបែក​ចូល ភូមិ​ទី ០៤ ស្ថិតក្នុង​ភូមិ​ពូ​ទិល ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​​គួរ​ឲ្យ​រន្ធត់ ដោយ​គោយន្ត​បុក​សិស្សសាលា​ពីរ​នាក់ បាន​ស្លាប់​ភ្លាមៗ​ម្នាក់​នៅនឹងកន្លែង​យ៉ាង​អាណោច​អធម្ម ។​

​គោយន្ត​ដឹក​ដំ​ឡូ​ង​មី​បុក​ក្មេង​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

​អ្នកឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​ឲ្យ​ដឹងថា ក្មេង​សិស្សសាលា ០២ នាក់​នេះ បាន​ជិះ​ម៉ូតូឌុប​គ្នា​ចេញពីផ្ទះ ហើយ​ឡើង​មកដល់​លើផ្លូវ ក៏ត្រូវ​គោយន្ត​ដឹក​ដំឡូង​មី​១ គ្រឿង បោះពួយ​ពី​ទិសខាងកើត បុក​ពេញទំហឹង និង​កិន​តែម្តង ប៉ុន្តែ​អ្នកបើកបរ​មិនបាន​ឈប់​នោះទេ ក៏​ព្យាយាម​បើក​គេច​រហូតដល់​ចំនុច​អូរ​ប្លាយ ស្ថិតក្នុង​ភូមិ​ស្រែ​អំពូ​ម ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា ក៏​ឈប់​លាង​កង់​រថយន្ត ដែល​ប្រឡាក់​ឈាម ដើម្បី​បំ​ភ័​ណ្ឌ​ភ្នែក​សមត្ថកិច្ច ហើយក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​តែម្តង ។

​គោយន្ត​ដឹក​ដំ​ឡូ​ង​មី​បុក​ក្មេង​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

​គោយន្ត​ដឹក​ដំ​ឡូ​ង​មី​បុក​ក្មេង​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

នៅ​កន្លែងកើតហេតុ​គេ​សង្កេតឃើញ​ក្មេង​សិស្សសាលា​ម្នាក់​បាន​ស្លាប់ និង ម្នាក់ទៀត​របួសធ្ងន់​កំពុងធ្វើការ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ ។​ ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ រ័ត្ន ហេ ភេទ​ប្រុស អាយុ ១២ ឆ្នាំ ហើយ​ម្នាក់​ដែល​រងរបួស​ធ្ងន់​មានឈ្មោះ នី​ន រាជ ភេទ​ប្រុស អាយុ ១៣ ឆ្នាំ ជិះ​ម៉ូតូឌុប​គ្នា​ម៉ាកវ៉េវ មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ ចំណែកឯ​អ្នកបើកបរ​រថយន្ត​កែឆ្នៃ​មានឈ្មោះ សេង វណ្ណា ភេទ​ប្រុស អាយុ ២៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៊ូ​ស្រា ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា ៕​សុថា​ត់

​គោយន្ត​ដឹក​ដំ​ឡូ​ង​មី​បុក​ក្មេង​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​