Chelsea បង្កើន​តំបន់​ការពារ​បន្ថែម ទិញ​កីឡាករ​វ័យក្មេង​ពី Red Bulls

តោ​ខៀវ Chelsea បាន​ចុះហត្ថលេខា​ជាមួយ​ខ្សែការពារ​កណ្តាល Matt Miazga ពី​ក្លិប​អាមេរិក New York Red Bulls ដោយ​មិន​បង្ហាញ​ពី​តម្លៃ​ខ្លួន​ឡើយ។

matt-miazagaMiazga ដែល​ចាប់ផ្តើម​អាជីព​ខ្លួន​ដំបូង​ឲ្យ Red Bulls បាន​បន្តិច​ក្រោយ​បុណ្យខួប​អាយុ ១៨ឆ្នាំ បាន​ចុះ​កុងត្រា​លេង​ចំនួន ៤ ឆ្នាំកន្លះ​នៅ​កីឡដ្ឋាន Stamford Bridge នេះ។ គ្រូបង្វឹក Guus Hiddink បានបញ្ជាក់​កាលពី​ចុង​សប្តាហ៍​មុន​ថា Miaza បាន​ចុះកិច្ចសន្យា​លេង​រួចហើយ ជា​ក្រុម​ជម្រើស​ដំបូង សម្រាប់​ការប្រកួត​ដែល​សេសសល់​នៅ​រដូវ​កាល​នេះ​ផងដែរ។ Hiddink ត្រូវបាន​គេ​មើលឃើញថា ចង់​បង្កើន​ការការពារ នៅ​តំបន់​ការពារ ខណៈ​ក្លិប​ក៏​កំពុង​ច្បាស់លាស់ ក្នុង​ការនាំ​ខ្សែការពារ Everton កីឡាករ John Stones ដែល​តាម​ទិញ​តាំងពី​រដូវ​កាល​មុន​ឲ្យ​បាន​ផងដែរ ប៉ុន្តែ​ត្រូវ​ចាំ​រហូតដល់​បញ្ចប់​រដូវ​កាល​នេះ នា​រដូវក្តៅ៕