ស្ថាបនា​ផ្លូវ​លេខ​២១៧ ភាគខាងត្បូង​រាជធានី​ភ្នំពេញ សម្រេចបាន ៦៥%

ភ្នំពេញ: ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ពី​រាជធានី​ភ្នំពេញ​ភ្ជាប់​ទៅ​បណ្តា​ខេត្ត​ភាគខាងត្បូង សាលា​រាជធានី​ភ្នំពេញ បាននិងកំពុង​ស្ថាបនា​ផ្លូវ​លេខ​២១៧ ទទឹង​២២​ម៉ែត្រ ចាប់ពី​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ដល់​រង្វង់​មូល​ដីក្រហម​។​

​ក្នុង​ជំហាន​ទី​១ នៃ​ដំណាក់កាល​ទី​២ សាលា​រាជធានី​ភ្នំពេញ បាននិងកំពុង​ស្ថាបនា​ពង្រីក​ផ្លូវ​លេខ​២១៧​បន្ត ចាប់ពី​សាលាសង្កាត់​ជើងឯក​ដល់​រង្វង់​មូល​ដីក្រហម ក្នុង​សង្កាត់​រលួស ខណ្ឌដង្កោ ដែល​ផ្លូវ​នេះ​ជា​ប្រភេទ​បេតុង​អា​មេ​កម្រាស់ ២០​សង់ទីម៉ែត្រ ប្រវែង ៤.៩៥៨​ម៉ែត្រ ទទឹង ១៤​ម៉ែត្រ ( ៧​ម៉ែត្រ​សងខាង ) សួន​កណ្តាល ២,៥​ម៉ែត្រ​។​

​ជា​លទ្ធផល​គិត​ត្រឹម​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​២០១៦ ការងារ​សម្រេចបាន ៦៥%​នៃ​គម្រោង ក្នុងនោះ​៖-​ជីក​ពង្រីក​តួ​ថ្នល់​. ៧៥% -​កិន​បង្ហាប់ដី​. ៧០% -​ក្រាល​ថ្ម​ម៉ិ​ក M40 ៦៧% -​ក្រាល​ថ្ម​ម៉ិ​ក M30. ៦៥% -​ចាក់​បេតុង​ផ្លូវ​. ៦០%៕​