ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​អភិបាលរង​ខេត្ត​រួម​ជាមួយ​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ បាន​ប្រគល់​ជូន​ផ្ទះ​១​ខ្នង ​និង​នាំ​យក​អំណោយ​ជូន​ពលរដ្ឋ​​ក្រី​២​គ្រួសារ​ ​​នៅ​​ថ្ងៃ​ទី​១​​ កុ​ម្ភៈ ​​២០១៦​ ស្ថិត​ក្រុង​សិរី​សោភ័ណ​ និង​ស្រុក​មង្គល​បូ​រី​ ។

លោក លី សារី អភិបាលរង​ខេត្ត​ បាន​ប្រាប់​ថា​ ការ​​ប្រគល់​ផ្ទះ​ដល់​គ្រួសារ​ក្រីក្រ​​១ខ្នង​នេះ ក្នុង​តម្លៃ៥០០​ដុល្លា​រ ​ធ្វើ​អំពី​​ឈើ​ប្រក់​ស័ង្កសី​ និង​​​បាន​នាំ​​អំណោយ ​មាន អង្ក​រ៥០​គីឡូក្រាម មី​២​កេស ទឹកត្រី​​២យូរ ទឹក​​ស៊ី​អ៊ី​វ​២​យួរ ​និង​​ប្រាក់​​មួយ​ចំនួន​ជូន​ឈ្មោះ សុខ ម៉ា​ម់ ភេទ​ប្រុស ​អាយុ​៥៦​ឆ្នាំ​ (​ជីវភាព​ក្រីក្រ​) ​រស់នៅ​ភូមិ​កំព្រឹង​ សង្កាត់​ភ្នៀ​ត ​ក្រុង​សិរី​សោភ័ណ ​។

លោក​បាន​បន្ត​ថា​ ​អំណោយ​របស់​​សាខា​កាកបាទក្រហម​ខេត្ត​ ​មាន​ អង្ករ​២៥​គីឡូក្រាម ទឹកត្រី​-ទឹកស៊ីអ៊ីវ​២​យួរ មី​២​កេស សា​រុង​៤ ​ប្រាក់​ចំនួន​៣៤​ម៉ឺន​រៀល​ ជូន​ដល់​លោកតា អ៊ឹម ផ្លែ​ក អាយុ​៨៧​ឆ្នាំ​ (​អ​តី​ត​មេ​ភូមិ​) ​រស់នៅ​ជាមួយ​កូនស្រី​ពិការ​ភ្នែក​ នៅ​ភូមិ​អង្គា​បុស្ស​ សង្កាត់​ភ្នៀ​ត ​ក្រុង​សិរី​សោភ័ណ ​។

លោក​វ​រ​សេនីយ៍​ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ បាន​​ឱ្យ​ដឹង​​ថា​ ​​ចំណែក​​ទី​បញ្ជាការ​​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បាន​នាំ​យក​​​អំណោយ​ មាន​ រទេះ​ពិការ​១​​ ​​​ប្រាក់​​៣១​ម៉ឺន​រៀល​ ​អង្ក​រ៥០​គីឡូក្រាម មី​២​កេស​ ទឹកត្រី​និង​ទឹកស៊ីអ៊ីវ​៥​យួរ ត្រីខ​​កំប៉ុង​២​យួរ ​ប្រេងឆា​២​ដប ​ជូន​​ដល់​ស្ត្រី​ ឈ្មោះ ពិល និ​ន អាយុ​៧១​ឆ្នាំ​ មាន​​ជំងឺ​ទឹកនោមផ្អែម​ ​​រស់នៅ​ភូមិ​ជំទាវ ​ឃុំ​ឫស្សី​ក្រោក​ ស្រុក​មង្គល​បូ​រី ​៕