Android 6.0.1 បើកឱ្យអ្នកប្រើប្រាស់ Galaxy S6/S6 Edge មានសិទ្ធអាប់ដែតបានហើយ

Android 6.0.1 បើកឱ្យអ្នកប្រើប្រាស់ Galaxy S6/S6 Edge មានសិទ្ធអាប់ដែតបានហើយ

បន្ទាប់ពីមានការរង់ចាំជាយូរមកហើយ នូវកំណែប្រព័ន្ធប្រតិបត្តិការ Android 6.0.1 Marshmallow រហូតមកទល់ពេលនេះ ក្រុមហ៊ុន Google ក៏ចាប់បើកសិទ្ធឱ្យអ្នកប្រើប្រាស់ SAMSUNG Galaxy S6 និង S6 Edge អាចអាប់ដែតទៅជំនាន់នោះបានហើយ ដោយកំណែលេខម៉ាសុីនតម្រូវជាចាំបាច់គឺ SM-G920S និង SM-G925S ពោលគឺទូរស័ព្ទរបស់កូរ៉េផ្ទាល់តែម្តង។ បើយោងតាមគេហទំព័រ SmMobile បានប្រាប់ឱ្យដឹងថា បន្ទាប់ពីអាប់ដែតនោះអ្នកនឹងទទួលបាននូវផ្ទាំងទស្សនីយភាពប្លែកភ្នែកជាមួយនឹងផ្ទាំង Interface កម្មវិធី ថ្មីទាំងស្រុង បូករួមជាមួយនឹងផ្ទាំង Notification ថ្មីថែមទៀតផង ហើយអ្វីដែលកាន់តែពិសេស រាល់ការបើកកម្មវិធី គឺមានការគាំទ្រជាមួយនឹងប្រព័ន្ធ សុវត្ថិភាពស្កេនក្រញៅដៃ Fingerprint មកស្រាប់។ សំរាប់ម៉ូឌែលផ្សេងទៀត គេហទំព័រយើងខ្ញុំនឹងធ្វើការរាយការណ៍ឱ្យបានរហ័សបំផុតក្នុងពេលខាងមុខនេះតែម្តង។

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Android 6.0.1 បើកឱ្យអ្នកប្រើប្រាស់ Galaxy S6/S6 Edge មានសិទ្ធអាប់ដែតបានហើយ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Android 6.0.1 បើកឱ្យអ្នកប្រើប្រាស់ Galaxy S6/S6 Edge មានសិទ្ធអាប់ដែតបានហើយ

ចុះថ្ងៃទី 01 ខែ កុម្ភៈ ឆ្នាំ 2016 ម៉ោង 5:40 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

Android 6.0.1 បើកឱ្យអ្នកប្រើប្រាស់ Galaxy S6/S6 Edge មានសិទ្ធអាប់ដែតបានហើយ
Android 6.0.1 បើកឱ្យអ្នកប្រើប្រាស់ Galaxy S6/S6 Edge មានសិទ្ធអាប់ដែតបានហើយ