មន្រ្តីជាន់ខ្ពស់ អះអាងថា គ្មានការបែកបាក់ រវាងសម្តេចក្រុមព្រះ និងលោក ញឹក ប៊ុនឆៃ

ភ្នំពេញ៖  លោក សាយ ហាក់អគ្គលេខាធិការ ប្រតិបត្តិគណបក្ស ហ៊្វុនស៊ិនប៉ិចបានថ្លែងថា គ្មានជំលោះរវាងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ សហ៊្វុនស៊ិនប៉ិច ជាមួយ លោក ញឹក ប៊ុនឆៃ អនុប្រធានទី២ នៃគណបក្សរាជានិយមមួយនេះទេ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១ ខែកុម្ភៈ នៅស្នាក់គណបក្ស នៅសង្កាត់ជ្រោយចង្វា លោក សាយ ហាក់ បានថ្លែងថា « ខ្ញុំសូមប្រាប់ថាគ្មានការបែក បាក់នោះ ទេ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រុមព្រះ ជាប្រធានបក្សនោះ  ព្រោះព្រះអង្គជាអ្នកទទួលខុសត្រូវចំពោះសហជីវិន សហជីវនី ដែលគំាទ្រលោក ហើយសម្រេចឲ្យលោកដឹកនាំ បក្សដូច្នេះអ្នកដទៃមិនកុំលូកដៃដល់ខេត្ត គឺត្រូវពង្រឹងក្នុងខេត្តខ្លួន ក្នុងការទទួលបានសំឡេងគំាទ្រ  សម្រាប់ធ្វើការប្រឡងប្រជែងគ្នា»។

ជាមួយគ្នានោះដែរលោកលើកឡើងថា គណបក្សបានដាក់ស្លាកនៅតាម បណ្តាខេត្ត-ស្រុកប្រមាណជា៩០% ហើយ នឹងបន្តការងារនេះបន្ថែមទៀត។

ទោះបីជាគេមើលឃើញថា នាពេលកន្លងមក សម្តេចក្រុមព្រះ មានការសម្រេចជ្រើសរើស អនុប្រធានបក្សបន្តបន្ទាប់តាមចិត្តរបស់ទ្រង់ មិនបានសួរនាំពីអនុប្រធានបក្ស ក៏ដោយ ប៉ុន្តែ លោក សាយ ហាក់ អះអាងសម្តេចក្រុមព្រះធ្វើឡើងសុទ្ធតែតាមលក្ខន្តិកៈរបស់បក្សទំាងអស់។

 ចំពោះការអះអាងថា គណបក្សប្រេះឆានោះ គឺជាទស្សនរបស់បុគ្គល មួយចំនួនតូតប៉ុណ្ណោះ ដែលបារម្ភជំនួសបក្ស។

ទោះជាមានការជជីកសួរ ពីអ្នកសារព័ត៌មានពីរឿង ផ្ទៃក្នុងបក្សរាជានិយមយ៉ាងណាក្តី  ក៏លោក សាយ ហាក់ មិនបានបញ្ជាក់ពីមូលហេតុ ពិតប្រាកដនោះទេគ្រាន់តែ លោកអះអាងថា គ្មានជំលោះអ្វីឡើយ ។

លោកសង្កត់ធ្ងន់ថា« ជាបញ្ហាដូចជាបងប្អូននោះទេ  រឿងហ្នឹងជារឿងតិចតួចនោះទេ ។ រឿងលោក ញឹក ប៊ុនឆៃ និងសម្តេចក្រុមព្រះនោះ ជារឿងតិចតួច និងជាបងប្អូន នោះទេ។ ខ្ញុំសួមឲ្យគាត់(ញឹក ប៊ុនឆៃ)ទៅរៀបចំខេត្តបន្ទាយមានជ័យឲ្យបានល្អ ធ្វើឲ្យបានល្អជូនបក្ស ក្រោមការដឹកនំារបស់សម្តេច ក្រុមព្រះ  សុំតែប៉ុណ្ណឹង ។ មកប្រណំាងប្រជែង ជាមួយខេត្តព្រៃវែង  ខេត្តកណ្តាល... »។

ទោះបីជាមានការអះអាងពី អគ្គលេខាធិការប្រតិបត្តិ និងជាអ្នកដែលនៅជិត សម្តេចក្រុមព្រះយ៉ាងណាក្តី បើតាម អតីតមន្ត្រីជាន់ខ្ពស់ បក្សហ៊្វុនស៊ិនប៉ិចថា បក្សរាជា និយមកមួយនេះ កំពុង ប្រឈមនៃវិនាសកម្មបែកបាក់ហើយ។

លោក លី ឡាយស្រេងអតីតមន្ត្រីជាន់ខ្ពស់ គណបក្សហ៊្វុនស៊ិនប៉ិច និងជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានត្រូវបានស្រង់សំដីផ្សាយ ក្នុងវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៣១ ខែមករា ថា គណបក្សហ៊្វុនស៊ិនប៉ិចកំពុងប្រឈមនឹងការបែកបាក់ផ្ទៃក្នុង៕

មន្រ្តីជាន់ខ្ពស់ អះអាងថា គ្មានការបែកបាក់ រវាងសម្តេចក្រុមព្រះ និងលោក ញឹក ប៊ុនឆៃ

មន្រ្តីជាន់ខ្ពស់ អះអាងថា គ្មានការបែកបាក់ រវាងសម្តេចក្រុមព្រះ និងលោក ញឹក ប៊ុនឆៃ