កូនប្រុស​លោក ឌួង ឆាយ បន្ត​ដឹក​ទៅដល់​…

Doliprane TVC

​នៅពេលនេះ​កូនប្រុស​លោក ឌួង ឆាយ ដែលមាន​ជំងឺ​ដុះ​ដុំ​សាច់​ក្នុង​ខួរក្បាល​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​ប្រទេស​ថៃ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ ឥឡូវនេះ​បាន​បន្ត​ដឹក​តាម​យន្តហោះ​ទៅដល់​ប្រទេស​សិង្ហ​បុរី​ហើយ ។​

កូនប្រុស​លោក ឌួង ឆាយ បន្ត​ដឹក​ទៅដល់​…

​យោងតាម​គណនី​ជា​ផ្លូវការ​របស់លោក ឌួង ឆាយ បាន​សរសេរ​សារ​ខ្លី​បង្ហាញ​ប្រាប់​នូវ​ល្ងាច​ថ្ងៃទី ០១ មករា​នេះ​ឱ្យដឹងថា «​មកដល់​ប្រទេស​សិង្ហ​បុរី​ហើយ​ណា កូន​ខ្ញុំ​នឹង​ដឹងខ្លួន​ឆាប់ៗ​នេះ​» ។​

កូនប្រុស​លោក ឌួង ឆាយ បន្ត​ដឹក​ទៅដល់​…

​គួរ​បញ្ជាក់ថា កូនប្រុស​ច្បង​លោក ឌួង ឆាយ ដែលជា​ចៅប្រុស​បង្កើត​របស់លោក​ឧក​ញា ដួង ងៀប នោះ បាន​សន្លប់​អស់​រយៈពេល​ជាង​ពីរ​សប្តាហ៍​មកហើយ នៅក្នុង​បន្ទប់​ព្យាបាល​នៃ​មន្ទីរ​ពេ​ទ្រ​ប្រទេស​ថៃ ដោយសារ ជំងឺ​ដុះ​ដុំ​សាច់​ក្នុង​ខួរក្បាល ។ ប៉ុន្តែ​ដោយសារតែ​ទទួល​ការព្យាបាល​នៅ​ទីនោះ អស់​រយៈកាល​ជាច្រើន​ថ្ងៃ​មក ហើយ កូនប្រុស​របស់លោក​នៅ​តែ​មិនទាន់​ដឹងខ្លួន​ទៀត​នោះ ទើប​គ្រួសារ​លោក​បាន​សម្រេចចិត្ត​បញ្ជូនទៅ​ព្យា បាល​នៅ​ប្រទេស​សិង្ហ​បុរី​បន្តទៀត ដោយ​សង្ឃឹមថានឹង​ទទួលបាន​លទ្ធផល​ល្អ ក្រោយពី​ព្យាបាល​រួច ។​

កូនប្រុស​លោក ឌួង ឆាយ បន្ត​ដឹក​ទៅដល់​…

សាធារណជន​នៅតែ​បន់ស្រន់​ជា​ហូរហែ​ដល់​ក្មេង​តូច​ដ៏​កម្សត់​ម្នាក់នេះ ឱ្យ​ឆាប់​ជា​ត្រឡប់មក​រៀនសូត្រ និង បន្ត​កម្មវិធី​សប្បុរសធម៌​ជាមួយ​ឪពុក​របស់គេ​បន្តទៀត​ផងដែរ ៕ ភូមិន្ទ

កូនប្រុស​លោក ឌួង ឆាយ បន្ត​ដឹក​ទៅដល់​…

កូនប្រុស​លោក ឌួង ឆាយ បន្ត​ដឹក​ទៅដល់​…

កូនប្រុស​លោក ឌួង ឆាយ បន្ត​ដឹក​ទៅដល់​…

កូនប្រុស​លោក ឌួង ឆាយ បន្ត​ដឹក​ទៅដល់​…

កូនប្រុស​លោក ឌួង ឆាយ បន្ត​ដឹក​ទៅដល់​…

កូនប្រុស​លោក ឌួង ឆាយ បន្ត​ដឹក​ទៅដល់​…

កូនប្រុស​លោក ឌួង ឆាយ បន្ត​ដឹក​ទៅដល់​…