បេនីយ៉ាំង មិនហ៊ានយកខ្លួន ទៅប្រៀបធៀប ជាមួយតារាថៃ

ភ្នំពេញ៖ តារាសម្តែងសាច់សរ កញ្ញា បេនីយ៉ាំង នាពេលកន្លងមក ធ្លាប់ត្រូវបានអ្នកលេង Facebook ជាច្រើន បានយករូបសម្រស់របស់នាង ទៅប្រៀបធៀបជាមួយ តារាសម្តែងល្បីឈ្មោះថៃ កញ្ញា Pancake ដោយមហាជនជាច្រើន បានធ្វើការកោតសរសើរ ពីការថែទាំរូបសម្រស់របស់នាងថា ស្អាតលេចធ្លោមិនចាញ់តារាថៃនោះទេ។ ជុំវិញការលើកឡើងបែបនេះ ត្រូវបានម្ចាស់សាម៉ីខ្លួន បេនីយ៉ាំង ប្រាប់ឲ្យដឹងថា នាងមិនហ៊ានយកខ្លួន ទៅប្រៀបធៀប ជាមួយតារាណាម្នាក់ឡើយ ហើយរឿងគ្រប់យ៉ាង គឺទុកឲ្យទស្សនិកជនដាក់ពិន្ទុ សម្រាប់នាងមិនដែលយកខ្លួន ទៅប្រៀបប្រដូចជាមួយអ្នកណាឡើយ ។

ជួបសម្ភាសន៍ជាមួយគេហទំព័រ Looking TODAY នៅក្នុងថ្ងៃសម្ពោធរឿង «ក្រមុំ៣១កំលោះ៥២» តារាសម្តែងស្រីរាងខ្ពស់ស្រឡះច្រមុះស្រួច កញ្ញា បេនីយ៉ាំង បានប្រាប់ឲ្យដឹងថា នាងសប្បាយចិត្ត នៅពេលដែលមានទស្សនិកជនជាច្រើន បានសរសើរ និងនិយាយថានាងស្អាត តែក្នុងនោះនាងមិន សូវសប្បាយចិត្តទេ នៅពេលដែលទស្សនិកជន យករូបសម្រស់របស់នាង ទៅប្រៀបប្រដូចជាមួយ តារាណាមួយជាពិសេស តារាថៃ កញ្ញា Pancake គ្រប់យ៉ាងនាងមិនចង់ និយាយចេញ ពីមាត់ខ្លួនឯងទេ ទុកឲ្យទស្សនិកជនដាក់ពិន្ទុទៅចុះ។

តារាសម្តែងដែលទើបឆក់ បានតំណែងតួឯកលើកដំបូងរូបនេះ បានប្រាប់ឲ្យដឹងថា «កន្លងមកខ្ញុំក៏ធ្លាប់បានដឹងដែល ដោយមានអ្នកលេង Facebook បានយករូបរបស់ខ្ញុំទៅ ប្រៀបប្រដូចជាមួយ កញ្ញា Pancake ដោយមានមតិខ្លះបានលើកឡើងថាខ្ញុំស្អាតជាងគាត់យករូបខ្ញុំ ទៅប្រៀបធៀបជាមួយគាត់ បើនិយាយទៅ ធម្មតាមានទស្សនិកជន សរសើរ គឺសប្បាយចិត្តតែក្នុងនោះ ខ្ញុំចង់ឲ្យទស្សនិកជនជាអ្នកដាក់ពិន្ទុ ប៉ុន្តែបើនិយាយពីខ្ញុំគឺមិន ដែលគិតថាខ្លួនឯងស្អាត ប្រៀបជាមួយអ្នកណាឡើយ » ៕