អ្នកប្រដាល់ បឺត ចើត ធ្វើការវះកាត់ ខួរក្បាល នៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា-សូវៀត

ភ្នំពេញ៖ អ្នកប្រដាល់ជើងថ្មីថ្មោង បឺត ចើត ក្លិបរ៉ាហាប់ស្វាយប៉ាក ត្រូវបានអ្នកប្រដាល់ លីន វិបុល ក្លិបបូរីរាជសីហ៍មានរិទ្ធវាយមួយដៃ ឲ្យដួលសន្លប់យ៉ាងធំ នៅលើសង្វៀន SEA TV នាព្រឹកថ្ងៃទី៣១ធ្នូនោះ ត្រូវបានទទួលការវះកាត់ខួរក្បាល បន្ទាប់ពីបញ្ជូនទៅ មន្ទីរពេទ្យមិត្តភាព កម្ពុជា-សូវៀតរសៀលថ្ងៃខែដដែល។

បើតាមសេចក្តីរាយការណ៍ គ្រូបង្វឹកថា បឺត ចើត បានដឹងខ្លួនម្ដងៗ ក្នុងសភាពមិនប្រក្រតី ហើយនៅរសៀលថ្ងៃដដែលអ្នកប្រដាល់រូបនេះ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូន ចូលបន្ទប់វះកាត់ខួរក្បាលបន្ទាន់ ដោយសារតែអ្នកប្រដាល់រូបនេះ មានឈាមកកនៅខួរក្បាល មិនទាន់មានការអះអាងពី ស្ថានភាពរបស់អ្នកប្រដាល់រូបនេះ ពីសំណាក់ វេជ្ជបណ្ឌិតនៅឡើយទេ។

អ្នកប្រដាល់រូបនេះបន្ទាប់ពី ត្រូវមួយដៃបណ្ដាលឲ្យសន្លប់ធំ ហើយប្រស្រីភ្នែកស្ថិត ក្នុងស្ថានភាពមិនប្រក្រតីទៀតផ។ ភ្លាមៗនោះបន្ទាប់ពី សង្គ្រោះមួយខណៈខ្លី អ្នកប្រដាល់រូបនេះនៅតែ មិនដឹងខ្លួននោះគ្រូពេទ្យក៏យកមកជួយ សង្គ្រោះបន្ទាន់នៅខាងក្រោម ព្រមទាំងបញ្ចូលខ្យល់ អុកស៊ីហ្ស៊ែនទៀតផង។ អ្នកប្រដាល់រូបនេះ ត្រូវរថយន្តសង្គ្រោះ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀតមកដឹកភ្លាមៗ ទៅកាន់បន្ទប់សង្គ្រោះបន្ទាន់៕

អ្នកប្រដាល់ បឺត ចើត ធ្វើការវះកាត់ ខួរក្បាល នៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា-សូវៀត