កញ្ញា សម្បត្តិ លីកា ពន្លកសិល្បៈ ផ្តោតអារម្មណ៍លើការ ផលិតបទថ្មីស្នាដៃកូនខ្មែរ

ភ្នំពេញ៖ ស្បែករលោងពណ៌សំបកពងមាន់ សក់ខ្មៅរលោង សមនឹងចិញ្ចើម មុខពងក្រពើ បបូរមាត់សិចស៊ី ដៃច្រតចង្ការ បង្ហាញរាងរៅសិចស៊ី ជាមួយនឹងរ៉ូបពណ៌លឿង សាកសមនឹងស្បែក ភ្នែកខ្មៅនិលសំឡឹងឆ្ងាយ លើវិថិសិល្បៈ  កញ្ញា សម្បត្តិ លីកា កំពុងតែធ្វើឲ្យមជ្ឈដ្ឋានអ្នកសិល្បៈចាប់អារម្មណ៍ ជាមួយនឹងស្នាដៃនិពន្ធបទចម្រៀងថ្មីស្នាដៃកូនខ្មែររបស់នាង ។

កញ្ញា សម្បត្តិ លីកា  ដែលជាពន្លកសិល្បៈ ផ្តោតអារម្មណ៍ទៅលើការផលិតបទចម្រៀងស្នាដៃកូនខ្មែរ  បានលើកឡើងថា «ការបង្កើតបទចម្រៀងជាស្នាដៃកូនខ្មែរ និងចេញអាលប៊ុមថ្មីក្នុងពេលខាងមុខដ៏ឆាប់នេះ គឺជាចំណែកមួយលើកស្ទូយវិថីសិល្បៈ ខ្មែរឲ្យដើរទាន់បណ្តាប្រទេសដែលមានសិល្បៈរីកលូតលាស់ដល់កំពូល» ។

បុប្ជាមួយទងដែលរស់នៅក្រុងភ្នំពេញរូបនេះ បានបន្តថា «អាលប៊ុមថ្មី Original Song នឹងចេញនៅពេលខាងមុខនេះ ចង់ឲ្យកូនខ្មែរងាកមកនិពន្ធបទចម្រៀងដោយខ្លួនឯង ដើម្បីលើកស្ទូយជីវភាពខ្លួនឲ្យធូរធា» ។

ស្ថិតក្នុងអាយុ២០ឆ្នាំ ស្រីស្រស់ សម្បត្តិ លីកា  ដែលប្រឡូកសិល្បៈបានតែ១ឆ្នាំកន្លះ បានបញ្ជាក់ថា កន្លងមកនាងធ្លាប់បានចេញបទចម្រៀង ៥ បទរួចរាល់ហើយ ក្នុងនោះមានបទ «តស៊ូ» ជាបទ Original Song  បទ «អរគុណសម្រាប់ការស្រលាញ់» បទ «I Love You» បទ «គ្រប់យ៉ាងក៏ព្រោះស្រលាញ់» និង «សូមឲ្យបងស្មោះ»  ។ ក្រៅពីបទចេញកន្លងមក នាងបានប្រាប់ថា «អាលប៊ុមថ្មីខាងមុខ មានប្រហែល ៦ ទៅ៧បទជា Original Song  ជាមួយនឹងក្រុម ខ្មែរតស៊ូ របស់នាង» ។

ទាក់ទិនរឿងគ្រួសារវិញ សម្បត្តិ លីកា បានប្រាប់ថា «នាងជាកូនទី៣ (ជាកូនពៅ) ក្នុងគ្រួសារ  ដោយមាន កូនប្រុស១ ស្រី២នាក់  ប៉ាជាអ្នកជំនួញ និង ម្តាយជាមេផ្ទះ»៕