នាង Zhang Ziyi ចាប់ផ្តើមសម្តែងវិញ ក្រោយសម្រាលកូន បានមួយខែ

ចិន៖ ក្រោយសម្រាក អស់រយៈពេល៥ខែ អំឡុងពេលមានផ្ទៃពោះ តារាសម្តែងរូបស្រស់នាង Zhang Ziyi បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលថតខ្សែភាពយន្តវិញ ខណៈកូនស្រីរបស់នាងទើប បានអាយុជាមួយខែ ។

ព័ត៌មានពី Jayne star បានឲ្យដឹងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា តារាសម្តែងវ័យ៣៦ឆ្នាំ នាង Zhang Ziyi នឹងត្រឡប់មករកអាជីព ជាតារាសម្តែងវិញ ក្រោយសម្រាលកូនស្រីបានមួយខែ ដោយនាងនិងស្វាមីអ្នកភ្លេង rock លោក Wang Feng បានធ្វើពិធីគម្រប់ខួបមួយខែ កូនស្រីឈ្មោះ Xing Xing កាលពីថ្ងៃទី២៧ ខែមករា កន្លងទៅថ្មីៗនេះ និងបានប្រកាសថាខ្លួន នឹងចាប់ផ្តើមសម្តែងវិញក្នុងពេលឆាប់ៗនេះ ។

បង្ហោះរូបកូនស្រីនៅក្នុង Weibo តារាសម្តែង Zhang Ziyi បានសរសេរថា «សួស្តី! មិត្តភក្កិរបស់ម៉ាក់និងប៉ាខ្ញុំ ជាមិត្តថ្មីម្នាក់ទៀត ឈ្មោះ Xing Xing ថ្ងៃនេះខ្ញុំមានអាយុមួយខែហើយ» ។ ក្រោយពិធីខួបកំណើតកូនស្រីនាង Zhang Ziyi នឹងចាប់ផ្តើមថតខ្សែភាពយន្តថ្មី «East/West»  ដោយកន្លងមក តារារូបនេះបានខកខាន ការងារជាច្រើន ដែលខ្លួនបានទទួល ដោយសារមានផ្ទៃពោះ ៕

នាង Zhang Ziyi ចាប់ផ្តើមសម្តែងវិញ ក្រោយសម្រាលកូន បានមួយខែ

នាង Zhang Ziyi ចាប់ផ្តើមសម្តែងវិញ ក្រោយសម្រាលកូន បានមួយខែ