ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ស្រុក​សំពៅលូន​​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​តំណាង​ពួក​គេ

ពលរដ្ឋ​មាន​ជម្លោះ​ដី​ជាង​១០០នាក់ ឡើង​តវ៉ា​នៅ​តុលាការ​ខេត្ត​បាត់ដំបង ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ម្នាក់ ជា​តំណាង​របស់​ពួកគេ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣១ មករា។

នៅ​រសៀល​ថ្ងៃ​ទី​១ កុម្ភៈ មន្ត្រី​តុលាការ​អនុញ្ញាត​ឲ្យ​តំណាង​របស់​ពួកគេ​៣​នាក់ ជួប​ពិភាក្សា​គ្នា បន្ទាប់​ពី​ពលរដ្ឋ​ឡើង​តវ៉ា​នៅ​មុខ​តុលាការ។

តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​នោះ មាន​ឈ្មោះ ឈន ឆាត អាយុ​៥១​ឆ្នាំ។ លោក ឈន ឆាត ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ពេល​លោក​កំពុង​ធ្វើ​ស្រែ​កំពុង​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន សួន មានសម្បត្តិ នៅ​ចំណុច​ភូមិ​ទួលក្រសាំង ឃុំ​សេរីមានជ័យ ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។