កំពូលរថយន្ត ដែលមិនប្រើសាំង តែសមត្ថភាព មិនធម្មតា

និយាយពីកំពូលរថយន្ត អ្នកប្រហែលជាស្រមៃដល់ប្រភេទរថយន្តដែលមានល្បឿនលឿនហើយស៊ីសាំងច្រើន តែពេលនេះមានក្រុមហ៊ុនមួយចំនួនបានបញ្ចេញប្រភេទរថយន្ត ដែលប្រើអ៊ីដ្រូហ្សែនជំនួសប្រេងសាំង ហើយល្បឿនរបស់ពួកវាគឺមិនចាញ់ល្បឿននៃរថយន្តដែលប្រើសាំងនោះទេ។ ចង់ដឹងថាពួកវាមានរូបរាងក៏ដូចជាអ្វីពិសេសខ្លះ តោះទៅមើលទាំងអស់គ្នា៖

Toyota Mirai

កំពូលរថយន្ត ដែលមិនប្រើសាំង តែសមត្ថភាព មិនធម្មតា

កំពូលរថយន្ត ដែលមិនប្រើសាំង តែសមត្ថភាព មិនធម្មតា

កំពូលរថយន្ត ដែលមិនប្រើសាំង តែសមត្ថភាព មិនធម្មតា

 ជាមួយម៉ាស៊ីនដែលដើរដោយអ៊ីដ្រូហ្សែន Toyota បានចំណាយពេលជាង ២០ឆ្នាំមកហើយក្នុងការស្រាវជ្រាវ ហើយពួកគេបានសម្រេចនូវគម្រោងមួយនេះដែលបង្កើតបាននូវម៉ូដែលដំបូងមានឈ្មោះថា Mirai ។ រថយន្តប្រភេទនេះអាចបើកបរបានចម្ងាយផ្លូវ ៥០០គីឡូម៉ែត្រ សម្រាប់ពេលមានថាមពលពេញ ហើយ Mirai អាចបើកបរបានក្នុងល្បឿន ១៧៨គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។

Honda Clarity

កំពូលរថយន្ត ដែលមិនប្រើសាំង តែសមត្ថភាព មិនធម្មតា

កំពូលរថយន្ត ដែលមិនប្រើសាំង តែសមត្ថភាព មិនធម្មតា

 អាចបើកបរបានចម្ងាយផ្លូវ ៦៤០គីឡូម៉ែត្រ សម្រាប់ពេលមានថាមពលពេញ ហើយវាមានតម្លៃប្រមាណ ៦០០០០ដុល្លារ (តម្លៃបរទេស)។

Lexus LF-FC

កំពូលរថយន្ត ដែលមិនប្រើសាំង តែសមត្ថភាព មិនធម្មតា

កំពូលរថយន្ត ដែលមិនប្រើសាំង តែសមត្ថភាព មិនធម្មតា

 រថយន្តប្រភេទនេះអាចនឹងមានវត្តមានលើទីផ្សានាឆ្នាំ២០២០ខាងមុខ ហើយចំពោះចំណុចលម្អិតនៃរថយន្តនេះមានលក្ខណៈយ៉ាងណាខាងក្រុមហ៊ុនមិនទាន់បានបញ្ចេញនោះទេ។

Audi h-tron quattro

កំពូលរថយន្ត ដែលមិនប្រើសាំង តែសមត្ថភាព មិនធម្មតា

កំពូលរថយន្ត ដែលមិនប្រើសាំង តែសមត្ថភាព មិនធម្មតា

កំពូលរថយន្ត ដែលមិនប្រើសាំង តែសមត្ថភាព មិនធម្មតា

កំពូលរថយន្ត ដែលមិនប្រើសាំង តែសមត្ថភាព មិនធម្មតា

អាចមានសមត្ថភាពអាចបើកបរក្នុងចម្ងាយផ្លូវ ៥៩៨គីឡូម៉ែត្រ សម្រាប់ពេលមានអ៊ីដ្រូហ្សែនពេញ។ ជាមួយគ្នានេះផងដែរ Audi h-tron quattro អាចមានសន្ទុះពី ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោងដែលចំណាយពេលមិនលើសពី ៧,១ វិនាទីទេ៕

ប្រភពពី៖ sabay