ផលិតកម្ម BKS នឹងក្រុងពាលី រឿងថ្មី របស់ខ្លួន នៅពាក់កណ្តាល ខែកុម្ភៈ

ភ្នំពេញ៖ ផលិតកម្មដែលផ្តោត ទៅលើការផលិត បទចម្រៀងស្នាដៃ កូនខ្មែរ BKS នឹងធ្វើការក្រុងពាលី រឿងថ្មីរបស់ខ្លួនក្រោម ចំណងជើងថា «អាស៊ុយទ្រីស្មោះស្នេហ៍» នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៦ នេះ។

ចាងហ្វាងវ័យក្មេង ផលិតកម្ម BKS លោក ឈុន សុវណ្ណភក្តី បានប្រាប់ LookingToday នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ នេះឲ្យដឹងថា «ផលិតកម្ម BKS នឹងក្រុងពាលី រឿងថ្មីរបស់ខ្លួន ដែលជារឿងទី២ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយមានតារាកំប្លែង ជើងចាស់ប្រុសស្រីល្បីៗ ចូលរួមថត»។

ឈុន សុវណ្ណភក្តី  បានបន្ថែមទៀតថា «រឿងនេះដែរ ជារឿងបែបកំប្លែងសើចចុកពោះ ដោយសង្ឈឹមថា នឹងទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជន»។

ដោយឡែកសម្រាប់ ទុនគ្រោងចាយលើ សាច់រឿងនេះវិញ លោក ឈុន សុវណ្ណភក្តី មិនអាចបញ្ជាក់បាននោះទេ៕

ផលិតកម្ម BKS នឹងក្រុងពាលី រឿងថ្មី របស់ខ្លួន នៅពាក់កណ្តាល ខែកុម្ភៈ