អាហារទាំង ៦ ដែលបំផ្លាញ ជីវិតផ្លូវភេទរបស់អ្នក

អាហារទាំង ៦ ដែលបំផ្លាញ ជីវិតផ្លូវភេទរបស់អ្នក

រាងកាយរបស់យើង ត្រូវការថាមពល តាមរយៈចំណីអាហារ ដើម្បីបំពេញតួនាទីនីមួយៗ ឲ្យបានល្អប្រសើរ។ ក្រៅពីនេះ ចំណីអាហារ ក៏អាចជះឥទ្ធិពល ទៅលើបញ្ហាផ្លូវភេទ ផងដែរ។ ប្រសិនបើដៃគូរបស់អ្នក មិនសូវមានចំណង់រឿងលើគ្រែ កត្តាចំណីអាហារ ក៏អាចរួមចំណែក ដល់បញ្ហានេះដែរ។

ថ្ងៃនេះ យើងខ្ញុំនឹងណែនាំ នូវចំណីអាហារទាំង ៦ ប្រភេទ ដែលអ្នកគួរតែចៀសវាង ប្រសិនបើអ្នក កំពុងមានបញ្ហាខ្សោយផ្លូវភេទ។

១.អាហារឆ្អិនស្រាប់

អាហារកំប៉ុង ជាដើមចម ដែលធ្វើឲ្យមនុស្សភាគច្រើន បាត់បង់ចំណង់លើគ្រែ ជាពិសេស បុរសតែម្តង។ អាហារឆ្អិនស្រាប់ បានបាត់បង់គុណភាព និងជីវជាតិជាច្រើន ដែលរាងកាយយើងត្រូវការ ដើម្បីមានសុខភាពល្អ។ ក្រៅពីនេះ ការទទួលទានអាហារឆ្អិនស្រាប់ ឬអាហារកំប៉ុងច្រើនពេក អាចធ្វើឲ្យយើងប្រឈមមុខនឹង ជំងឺផ្សេងៗជាច្រើន។

២. ទឹកក្រូច

អ្នកណាក៏ចូលចិត្តទឹកក្រូចដែរ ទោះបីជាដឹងថា វាមិនល្អ ចំពោះសុខភាពក៏ដោយ។ ក្រៅពីបញ្ហាសុខភាព ដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺបេះដូង ... ទឹកក្រូច ក៏អាចធ្វើឲ្យចំណង់តណ្ហារបស់អ្នកធ្លាក់ចុះផងដែរ។

៣. ពោតលីង

អ្នកប្រហែលជាភ្ញាក់ផ្អើល ឬមិនជឿហើយ នៅពេលលឺថា ពោតលីង មិនល្អចំពោះសុខភាពផ្លូវភេទ ប៉ុន្តែ វាជាការពិត។ សារធាតុគីមីដែលមាននៅក្នុងពោតលីង ត្រូវបានគេរកឃើញថា អាចសម្លាប់ចំណង់ផ្លូវភេទបាន ហើយអាចបង្កជាជំងឺលើប្រូស្តាទៀតផង។

៤. ជាតិអាល់កុល

អ្នកប្រហែលជាដឹងហើយថា ជាតិអាល់កុល ជាសត្រូវនឹងសិច។ បើចង់សុខស្រួលនៅលើគ្រែ អ្នកត្រូវចាកចេញពីជាតិអាល់កុល ឬស្រាឲ្យបាន។ ស្រា អាចធ្វើឲ្យលិង្គងាប់ និងបាត់ចំណង់ផ្លូវភេទតែម្តង ប្រសិនបើអ្នកទទួលទានវាលើសកម្រិត ក្នុងរយៈពេលយូរ។

៥. ប័រ

ប័រ មានផ្ទុកអ័រម៉ូនសំយោគ ដែលអាចកាត់បន្ថយ និងសម្លាប់ចំណង់ផ្លូវភេទ របស់អ្នកបានយ៉ាងងាយ។ អ័រម៉ូនសំយោគដែលមាននៅក្នុងប័រ នឹងទៅរារាំង ឬរំខានដល់ការ ផលិតអ័រម៉ូន oestrogen និង testosterone ដែលចាំបាច់ក្នុងការ ទទួលបានភាពស្រើបស្រាល។

៦. ជីអង្កាម

ជីអង្កាម ផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ចំពោះសុខភាពទូទៅ ប៉ុន្តែ អ្នកដែលមានបញ្ហាផ្លូវភេទ គួរតែចាកចេញពីជីអង្កាមហើយ។ ជាតិ Menthol ដែលមាននៅក្នុងជីអង្កាម ត្រូវបានគេសិក្សាឃើញថា អាចកាត់បន្ថយអ័រម៉ូន testosterone ហើយជាលទ្ធផល ចំណង់ផ្លូវភេទ នឹងចុះខ្សោយ៕

ប្រភព៖ www.health.com.kh