វិធីដាស់ និងបង្កើន អារម្មណ៍សិច ឲ្យពុះកញ្ជ្រោលឡើយ

វិធីដាស់ និងបង្កើន អារម្មណ៍សិច ឲ្យពុះកញ្ជ្រោលឡើយ

យឺតៗ មួយៗ

សិច មិនត្រូវលឿន និងរហ័សពេកនោះទេ គឺវាទាមទារចលនា និងសកម្មភាពយឺតៗ។ ជួនកាល ការតក់ក្រហល់ ឬរហ័សពេក អាចនឹងធ្វើអ្នកឆាប់ដល់ចំណុចកំពូល ប៉ុន្តែ ដៃគូរបស់អ្នក ច្បាស់ជានៅកណ្តាលទន្លេ។ ចំណុចហ្នឹងហើយ ដែលអាចធ្វើឲ្យដៃគូរបស់អ្នកបាក់ទឹកចិត្ត តប់ប្រមល់ និងបង្កជាបញ្ហាបាន។ អ្នកត្រូវចាំថា អ្នកចាប់ផ្តើមជាមួយគ្នា ដូច្នេះ ត្រូវបញ្ចប់ដោយលទ្ធផលដូចគ្នា មិនមែន មួយបាន មួយអត់នោះទេ។

ផ្លាស់ប្តូរ

ការផ្លាស់ប្តូរ និងការបំពេញចិត្តឲ្យគ្នាទៅវិញទៅមក ជាអ្វីដែលអ្នកទាំងពីរត្រូវតែធ្វើ។ សាកល្បងសួរអំពីអ្វី ដែលដៃគូអ្នកចង់បាន ហើយប្រាប់នូវអ្វី ដែលអ្នកចង់បានផងដែរ។ ព្យាយាមធ្វើឲ្យដៃគូអ្នកសុខស្រួល ជាជាងរកស្រួលតែឯង។

សម្រាក

ការឈានដល់ចំណុចកំពូល ជាសេចក្តីប្រាថ្នា នៅពេលអ្នកឡើងលើគ្រែជាមួយគ្នា ដូច្នេះ បុរស ត្រូវអត់ទ្រាំបន្តិច ដើម្បីចម្លងមនុស្សស្រី ឲ្យផុតស្ពានស្នេហ៍នេះសិន ចាំអ្នកឆ្លងតាមក្រោយ។ បើអ្នកមានអារម្មណ៍ថាជិតដល់ អ្នកគួរតែសម្រាក ឬទប់បន្តិច ដើម្បីរង់ចាំដៃគូរបស់អ្នកមកដល់សិន ចាំធ្វើដំណើរតទៅទៀត។ ដាច់ខាត កុំរត់ចោលនាងឲ្យសោះ។

ផ្តោតអារម្មណ៍ទៅលើ ការប្រលែងគ្នា មុនពេលដល់ចំណុចសំខាន់

ការស្ទាបអង្អែល ជាកត្តាចាំបាច់បំផុត ក្នុងសកម្មភាពលើគ្រែ ប៉ុន្តែ មនុស្សប្រុសមួយចំនួន មិនសូវយកចិត្តទុកដាក់ ទៅលើរឿងនោះទេ ហើយថែមទាំងរំលង និងបំពាន ឬពឹងខាងស្រីជាអ្នកចាត់ការទៀតផង។ វាជាទង្វើខុសឆ្គងមួយ ចំពោះរឿងលើគ្រែ។ មនុស្សស្រី ត្រូវការដាស់អារម្មណ៍ និងការស្ទាបអង្អែល មុនពេលឈានដល់ការដាក់ចូល៕

ប្រភព៖ www.health.com.kh