អាហារទាំងពីរនេះ អ្នកមិនគួរញ៉ាំ វារាល់ថ្ងៃឡើយ

អាហារទាំងពីរនេះ អ្នកមិនគួរញ៉ាំ វារាល់ថ្ងៃឡើយ

ខណៈពេលដែលអ្នក ប្រហែលជាចូលចិត្តញ៉ាំ អាហារអ្វីដែលខ្លះឯងចូលចិត្តនោះ អ្នកប្រហែលជាជ្រើសរើសអាហារទាំងនោះ ដើម្បីញ៉ាំរាល់ថ្ងៃហើយ ប៉ុន្តែវាអាចជារឿង មួយមិនត្រឹមត្រូវទេ ព្រោះអាហារខ្លះដែលអ្នកចូលចិត្តនោះ អាចបំផ្លាញសុខភាពបាន បើសិនជានៅតែបន្តញ៉ាំវារាល់ថ្ងៃទៀត។ វាអាចធ្វើឱ្យស្រកទម្ងន់ ឬពិបាកក្នុងការថែ រក្សាទម្ងន់ និងមានបញ្ហាផ្សេងៗជាច្រើនទៀត។ ដូច្នេះតើអាហារអ្វីខ្លះដែលអ្នកគួរតែចៀសវាងញ៉ាំរាល់ថ្ងៃ?

ទឹកដោះគោ

ខណៈពេលដែលទឹកដោះគោគឺជាអាហារបន្ថែម សម្រាប់សុខភាពល្អ តែវាក៏អាចជាអាហារផ្តល់គុណវិបត្តិដល់មនុស្សយើងដែរ។ បើសិនជាអ្នកធ្លាប់តែញ៉ាំទឹកដោះគោ មួយកែវមុនគេង នៅពេលព្រឹក ឬសម្រាប់អាហារសម្រន់នៅពេលល្ងាចនោះ ចូរផ្អាកញ៉ាំរយៈពេលមួយខែសិនទៅ។ បើសិនជាអ្នកយល់ថាមានអ្វីប្លែកនោះដូចជា មិនសូវមានអាការៈស្ពឹកស្រពន់ ស្រកទម្ងន បាត់ស្នាស្នាម ឬស្នាមអ៊ុចៗនៅស្បែកនោះ វាពិតជាដំណោះស្រាយល្អមួយហើយ។ ដូច្នេះអ្នកគួរតែកុំញ៉ាំវាទៀតអី។

របស់ផ្អែមក្រោយបាយរួច

មានមនុស្សជាច្រើនមានទម្លាប់ មួយចង់ញ៉ាំរបស់តិចតួចដែល ផ្អែមក្រោយពីញ៉ាំបាយរួច។ រឿងនេះពិតជាគ្មានអ្វីសំខាន់ទាល់តែសោះ ហើយអ្នកក៏ប្រហែលជាដឹងដែរហើយ។ ដូច្នេះអ្នកគួរតែកាត់បន្ថយវាវិញទៅ។ អ្នកអាចញ៉ាំវាម្តងម្កាលវិញនៅថ្ងៃចុងសប្តាហ៍៕

ប្រភព៖ www.health.com.kh