បុរសកើតជំងឺចម្លែក ក្លាយជាមនុស្ស រុក្ខជាតិដុះឫស ពេញដៃជើង

មនុស្សជាច្រើនបានភ្ញាក់ផ្អើលនឹងបុរសជនជាតិ បង់ក្លាដេសម្នាក់ដែលកើតជំងឺកម្រ មានកើតចេញដំបៅដូចឫសសំបកឈើដុះចេញពីដៃនិងជើង កំពុងសម្រាកនៅមន្ទីរពេទ្យ។

បុរសកើតជំងឺចម្លែក ក្លាយជាមនុស្ស រុក្ខជាតិដុះឫស ពេញដៃជើង

តាមប្រភព Daily Mail បុរសបង់ក្លាដេស ឈ្មោះ Abul Bajandar វ័យ២៦ឆ្នាំ មកពីទីក្រុង Khulna បានកើតជំងឺកម្រម្យ៉ាងឈ្មោះ Epidermodysplasia Verruciformisជាជំងឺបន្តពីឪពុកម្ដាយ ដែលបង្កឲ្យស្បែកខុសប្រក្រតី អស់រយៈពេល៧ឆ្នាំមកហើយ។

Abul Bajandar បានប្រាប់សារព័ត៌មាន AFP ថា នៅពេលគាត់ឃើញឫសដុះដូចសំបកឈើ ក៏ព្យាយាមកាត់វាចោលធម្មតា តែក្រោយមកវាបានដុះមកច្រើន និងមិនអាចឲ្យគាត់ធ្វើការអ្វីបាន។

ឃើញសភាពបែបនេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យនិងមហាវិទ្យាល័យវេជ្ជសាស្ត្រក្រុង Dhaka កំពុងពិភាក្សាអំពីលក្ខខណ្ឌជំងឺរបស់ Bajandar និងបានសម្រេចចិត្តថានឹងជួយវះកាត់ដោយមិនគិតថ្លៃ។ ក្រុមគ្រូពេទ្យក៏បាន ធានាថាការវះកាត់យកឫសចេញពី Bajandar នឹងមិនធ្វើឲ្យប្រព័ន្ធសរសៃប្រសាទណាមួយខូច ឬមានបញ្ហាសុខភាពនោះឡើយ។

បុរសកើតជំងឺចម្លែក ក្លាយជាមនុស្ស រុក្ខជាតិដុះឫស ពេញដៃជើង

បុរសកើតជំងឺចម្លែក ក្លាយជាមនុស្ស រុក្ខជាតិដុះឫស ពេញដៃជើង

កាលពីឆ្នាំ ២០០៨ ក្នុងប៉ុស្តិ៍ទូរទស្សន៍ Discovery ធ្លាប់បានបង្ហាញពីអ្នកជំងឺជនជាតិឥណ្ឌូណេស៊ីម្នាក់ដែលស្បែកមានដុះឫសដូចរុក្ខជាតិគឺលោក Dede Koswara ។ ក្រោយមកគ្រូពេទ្យបានវះកាត់យកឫសសរុបទម្ងន់( ៦គីឡូក្រាម) ចេញពីខ្លួន លោកDede Koswara និងបានជាត្រលប់មកផ្ទះដូចធម្មតា ៕

ប្រភពពី៖ sabay 

  • បុរសកើតជំងឺចម្លែក ក្លាយជាមនុស្ស រុក្ខជាតិដុះឫស ពេញដៃជើង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/02/01  Category:កំសាន្ត
Tags: