គង់ ចាន់រដ្ឋា ក្តាប់បាន តំណែងតួឯក ក្នុងរឿងភាគរបស់ ស៊ីធីអិន

ភ្នំពេញ៖ តារាចម្រៀងរបស់ ផលិតកម្ម Diamond រំដួលសៀមរាប កញ្ញា គង់ ចាន់រដ្ឋា បានបញ្ជាក់ថា នាងបានដើរជាតួឯក ក្នុងរឿងភាគរបស់ ស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន ក្រោមចំណងជើងថា «ផ្កា៤ទង» ។

ថ្លែងប្រាប់ LookingToday នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ កញ្ញា គង់ ចាន់រដ្ឋា បានប្រាប់ឲ្យដឹងថា «ក្រៅពីតារាចម្រៀង ពេលនេះខ្ញុំបានក្តាប់តំណែង តួឯកក្នុងខ្សែភាពយន្ត ក្រោមចំណងជើងថា «ផ្កា៤ទង» ដែលផលិតដោយស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន» ។

គង់ ចាន់រដ្ឋា  បានប្រាប់បន្តទៀតថា «ការងាកមកចាប់ថតភាពយន្ត មិនមែនមានន័យថា ខ្ញុំបោះបង់តំណែងជាអ្នកចម្រៀងចោលនោះទេ ដោយគ្រាន់តែថែមលើ តំណែងចាស់ មកក្តាប់ការថត រឿងបន្ថែមទៀតតែប៉ុណ្ណោះ»។ក្នុងរឿងភាគ «ផ្កា៤ទង»  គង់ ចាន់រដ្ឋា ដើរតួឯក ក្នុងចំណោមតារា៤គូរ  ទាំងឆ្នាស់ឆ្លើម និងសុភាពរាបសារ ។

សម្រាប់តំណែងច្រៀងនៅ  Diamond គង់ ចាន់រដ្ឋា បានបញ្ជាក់បន្ថែមទៀតថា «កំពុងរៀបចំថតបទចម្រៀងថ្មី ដោយគ្រោង នឹងចេញនៅពេលខាងមុខនេះ» ៕

គង់ ចាន់រដ្ឋា ក្តាប់បាន តំណែងតួឯក ក្នុងរឿងភាគរបស់ ស៊ីធីអិន

គង់ ចាន់រដ្ឋា ក្តាប់បាន តំណែងតួឯក ក្នុងរឿងភាគរបស់ ស៊ីធីអិន

គង់ ចាន់រដ្ឋា ក្តាប់បាន តំណែងតួឯក ក្នុងរឿងភាគរបស់ ស៊ីធីអិន