នាង Christine Kuo ធ្លាប់មិនញាំ អាហារ១០ថ្ងៃ ដើម្បីសម្រកទំងន់ ដោយមិនញាំ សូម្បីតែទឹក

តៃវ៉ាន់៖ តារាសម្តែងតៃវ៉ាន់នាង Christine Kuo បាននិយាយប្រាប់ក្នុង បទសម្ភាសតាមវិទ្យុពី បទពិសោធន៍ដ៏លំបាក របស់ខ្លួនថាធ្លាប់មិនញាំ អាហាររហូតដល់១០ថ្ងៃ ដើម្បីសម្រកទំងន់ ។

ព័ត៌មានពី Jayne Star បានឲ្យដឹង នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា តារាសម្តែង នាង Christine Kuo បាននិយាយថានាងធ្លាប់ មិនញាំអាហាររហូត១០ថ្ងៃ ដើម្បីសម្រកទំងន់ សូម្បីតែទឹកក៏នាងមិនហ៊ានញាំដោយសារ ទទួលរងការរិះគន់ខ្លាំងពេករឿងទំងន់ មិនតែប៉ុណ្ណោះនាងធ្លាប់ត្រូវផ្អាកពី TVB រយៈពេល២ឆ្នាំនិងខកខាន ការងារសិល្បៈជាច្រើនទៀតផង ។

តារាសម្តែង Christine Kuo បានបាត់មុខពី TVB រយៈពេល២ឆ្នាំខណៈ នាងឡើងទង្ងន់រហូតដល់៧៧គីឡូ ហើយនាងទទួលរងការរិះគន់ យ៉ាងខ្លាំងពីសំណាក់ប្រិយមិត្ត ហើយពេលនោះនាងថែមទាំងខូចចិត្តទៀតផងដោយចង់ឲ្យ គ្រប់យ៉ាងត្រឡប់មកដូចដើមវិញ។

នាង Christine Kuo បានបង្ហាញខ្លួនជាថ្មី ក្នុងកម្មវិធីខួបទូរទ្សសន៍ TVB កាលខែវិច្ឆិការឆ្នាំ២០១៥ក្រោយពេលស្រកទំងន់ ៕