ភាគហ៊ុនរបស់ Sony កើនឡើង បន្ទាប់ពីទទួល បានប្រាក់ចំណេញ

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ថា នៅថ្ងៃចន្ទនេះភាគហ៊ុនរបស់ក្រុមហ៊ុន Sony បានកើនឡើងប្រមាណ  ១២ភាគរយ ហើយការកើនឡើងនេះ បន្ទាប់ពីក្រុមហ៊ុនទទួលបាន ប្រាក់ចំណេញក្នុងប្រតិបត្តិការ រយៈពេល០៩ខែចុងក្រោយនេះ ដោយទទួលបានទឹកប្រាក់២,០ពាន់ លានដុល្លារ តាមរយៈការលក់ផលិត ផលរបស់ខ្លួន។

ក្រុមហ៊ុននេះ បានទទួលបានផលចំណេញមកវិញ ក្នុងនោះមានលក់នូវកុំព្យូទ័រយូរដៃ ជាដើម ។

ជាយូរមកហើយមាន ក្រុមហ៊ុនមួយចំនួនដូចជា Panasonic និង Sharp ដែលតែងប្រកួតប្រជែងគ្នា ខណៈដែលសូនី បានព្យាយាមធ្វើយ៉ាងណាឲ្យ ក្រុមហ៊ុនមានឈ្មោះ បោះសម្លេង នៅលើទីផ្សារពិភពលោក ។ ប៉ុន្តែក្រុមហ៊ុននេះ បានបាត់បង់ប្រាក់រាប់ពាន់លានដុល្លារផងដែរ ទៅលើផលិតផលទូរទស្សន៍កាលពីទសវត្សរ៍មុន ។

ក្រុមហ៊ុននេះរងនូវផល ប៉ះពាល់ទៅលើការលក់ចេញ ផលិតផលប្រកួតប្រជែងតម្លៃគ្នា ដោយតម្លៃទាបជាផលិតផលនាំមកពីកូរ៉េខាងត្បូង និងតៃវ៉ាន់ ។

ប៉ុន្តែ បន្ទាប់ពីមានព័ត៌មានកាលពីថ្ងៃសុក្រថា ក្រុមហ៊ុន បានទទួលប្រាក់ចំណេញ២៣៦,១ពាន់លានយ៉េ ស្មើនឹង១,៩៥ពាន់លានដុល្លារ គិតពីខែមេសា ដល់ធ្នូ ។

ក្រុមហ៊ុននេះ បានទទួលប្រាក់ចំណេញ ពីប្រតិបត្តិការទ្វេដង ដែលគិតជាទឹកប្រាក់មាន  ចំនួន៣៨៧,១ពាន់លានយ៉េន ។

កត្តានេះបានញ៉ាំង ឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន បានកើនឡើង១២,៤០ភាគរយ ស្មើនឹង២,៨៣៦យ៉េន នៅថ្ងៃចន្ទនេះ ៕

ភាគហ៊ុនរបស់ Sony កើនឡើង បន្ទាប់ពីទទួល បានប្រាក់ចំណេញ