បារំាង ស្វាគមន៍ មេដឹកនាំគុយបា មកបំពេញ ទស្សនកិច្ច ជាប្រវត្តិសាស្ត្រ

ប៉ារីស៖ នៅថ្ងៃចន្ទនេះ លោក Raul Castro ប្រធានាធិបតីកុម្មុនីស្តគុយបា បានអញ្ជើញមកបំពេញ ទស្សនកិច្ចមួយមកកាន់ប្រទេសបារាំង ក្នុងដំណើរនេះត្រូវបាន គេចាត់ទុកថា ជាប្រវត្តិសាស្ត្រ ហើយសម្រាប់ការ មកកាន់តំបន់អឺរ៉ុប ដោយទទួលបាននូវការ ស្វាគមន៍យ៉ាងកក់ក្តៅ ពីប្រមុខដឹកនាំបារាំង ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ថា នៅថ្ងៃចន្ទនេះ មេដឹកនាំគុយបា ត្រូវបានទទួលស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់លោក ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតីបារាំង ខណៈជាម្ចាស់ផ្ទះនៃការទទួលបដិសណ្ឋារកិច្ច ដល់មេដឹកនាំមួយមកពី បច្ចឹមប្រទេស ហើយជាប្រវត្តិសាស្ត្រផងដែរ ។

គេបានដឹងថា លោក ខាស្ត្រូ បានដល់ប្រទេសបារាំងពីថ្ងៃអាទិត្យ ។ ក្នុងវ័យ៨៤ឆ្នាំ មេដឹកនាំរូបនេះត្រូវបានគេចាត់ទុកថា មកជាលើកទី១ហើយ នៃការធ្វើដំណើរក្នុងនាម ឯកជនមកកាន់ តំបន់អឺរ៉ុប ។

គេបានដឹងថា ការអញ្ជើញមកកាន់បារាំងនេះ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានជួបសន្ទនាគ្នា ដោយចង់ជំរុញដល់កិច្ចការទូត និងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យ បង្កលក្ខណៈងាយស្រួលផងដែរសម្រាប់ថ្ងៃអនាគត ៕

បារំាង ស្វាគមន៍ មេដឹកនាំគុយបា មកបំពេញ ទស្សនកិច្ច ជាប្រវត្តិសាស្ត្រ