រំដោះគ្រោះ​ឆ្នាំ​ឆុង​នៅ​វត្តភ្នំ​

Doliprane TVC

​នៅសល់ ៧ ថ្ងៃ​ទៀត ពិធីបុណ្យ​ចូលឆ្នាំ​ចិន វៀតណាម​មកដល់ គឺ​នៅ​ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០១៦ ត្រូវ​នឹង​ថ្ងៃ ១ កើត ខែមាឃ ឆ្នាំមមែ​ត្រូវផុត ចូល​ជំនួស​ឆ្នាំវក មិន​ថា ប្រជាជន​ចិន វៀតណាម ខ្មែរ ឱ្យ​តែមាន​ឆ្នាំ​ឆុង ដែល​ចូលឆ្នាំថ្មី ឆ្នាំវក​នេះ ឆ្នាំ​ដែល​ឆុង​មាន ឆ្នាំខាល​ឆុង ១០០% ឆ្នាំវក​ឆុង ៧៥% ឆ្នាំម្សាញ់​ឆុង ៥០% និង ឆ្នាំកុរ​ឆុង ២៥% ។​

រំដោះគ្រោះ​ឆ្នាំ​ឆុង​នៅ​វត្តភ្នំ​

​នៅ​រមណីយដ្ឋាន​វត្តភ្នំ​ដូនពេញ ថ្ងៃសីល ៨ រោច​ខែបុស្ស ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី ៣១ ខែមករា ឆ្នាំ ២០១៦ ចាប់ពី​ព្រលឹម​ទៅ មនុស្សម្នា​យ៉ាងច្រើន មាន​គ្រឿងរ​ដាប់​តង្វាយ និង គ្រឿង​រំដោះគ្រោះ​កាត់​ឆុង​ឆ្នាំ មានដូចជា សាច់ជ្រូក​ឆៅ ពង​ទា ២ គ្រាប់ យី​ហ៊ឺ​មួយ ឬ ពីរ​បន្ទះ និង ក្រដាសសែន ព្រមទាំង​បច្ច័យ បាន​ឈរ​ប្រជ្រៀត​ណែនណាន់ តម្រង់​ជួរ​យ៉ាង​វែង រង់ចាំ​ឱ្យ​លោកតា​អាចារ្យ​ដែលមាន​ឈ្មោះ អាចារ្យ ឡា សូត្រ​ស្តោះផ្លុំ ឱ្យ​ពរជ័យ ។

រំដោះគ្រោះ​ឆ្នាំ​ឆុង​នៅ​វត្តភ្នំ​

រំដោះគ្រោះ​ឆ្នាំ​ឆុង​នៅ​វត្តភ្នំ​


បងប្អូន​ខ្លះ​មិនបាន​ដឹង​ពី​របៀប​គ្រឿង​តង្វាយ ឬ ការ​សែនព្រេន​រំដោះគ្រោះ​ឆ្នាំ​ឆុង​អ្វី​ឡើយ តែ​ត្រូវបាន​អ្នកលក់​ផ្កា​ភ្ញី ទៀនធូប ប្រាប់តៗ​គ្នា ។ ឥឡូវ «​ប្រជាប្រិយ​» សូម​ប្រាប់​ពី​របៀប​ខ្លះៗ ដើម្បី​យកទៅ​សែន​តង្វាយ និង រំដោះគ្រោះ គឺមាន​ផ្លែឈើ នំ​ឡើង ជ្រូក​ខ្វៃ ទាខ្វៃ បច្ច័យ​តាម​សទ្ធា ទៀន​មួយគូ តូច​ក៏បាន ធំ​ក៏បាន និង ធូប ១៥ សរសៃ​អុជ ទៅ​សែន​នៅមុខ​អ្នកតា​ព្រះ​ចៅ ដែលមាន​សភាព​តូចចង្អៀត ប្រជ្រៀត​គ្នា​ចូលទៅ​ថ្វាយបង្គំ និង បន់ស្រន់​តាម​សេចក្តីប៉ងប្រាថ្នា ព្រមទាំង​ហ៊ុមព័ទ្ធ​ដោយ​ផ្សែង​ធូប​ឡើង​ផ្សា​ភ្នែក និង ចង់​ថប់ដង្ហើម ។ គ្រឿង​តង្វាយ​ដែល​ដាក់​សែន​នោះ មើលទៅ​បរិបូណ៌​ហូរហៀរ​ណាស់ គេ​មិនបាន​ដឹងថា​នឹងត្រូវ​យកទៅ​ចែកទាន​ឬ​យ៉ាងណាទេ ។​

រំដោះគ្រោះ​ឆ្នាំ​ឆុង​នៅ​វត្តភ្នំ​

រំដោះគ្រោះ​ឆ្នាំ​ឆុង​នៅ​វត្តភ្នំ​

​បន្ទាប់ពី​សែនអ្នកតា​ព្រះ​ចៅ​ហើយ អ្នក​ដែលមាន​ឆ្នាំ​ឆុង ត្រូវ​ឈរ​តម្រង់​ជួរ​ព្រោះ​មនុស្ស​ច្រើន ដោយមាន​សាច់ជ្រូក​ឆៅ ពង​ទា​ពីរ​គ្រាប់ យី​ហ៊ឺ​មួយ​បន្ទះ និង ទៀន​ពីរ​ដើម (​តូច​ក៏បាន​) ក្រដាសសែន​ដែលមាន​លក់​ស្រាប់​នៅ​ទីនោះ កាន់​ទុក​សម្រាប់​ឱ្យ​អាចារ្យ ឡា ស្តោះផ្លុំ និង ឱ្យ​ពរជ័យ រួច​អាចារ្យ​ក៏​យក​ក្រដាស​នោះ​ដុត​ក្នុង​ឡ​ទៅ ។ គេ​បាន​យក​សាច់ជ្រូក​ឆៅ​ទៅ​ដា​ក់នៅ​រូបចម្លាក់​មាត់​ខ្លា រួច​សាច់ជ្រូក​ទាំងនោះ​ត្រូវគេ​យកទៅ​ចាក់​ក្នុង​ធុង មិនដឹង​ទុក​ចែកទាន​ឬ​យ៉ាងណា , ឯ​យី​ហ៊ឺ​គេ​ឱ្យ​ដាក់​នៅលើ​ក្បាលសត្វ​ខ្លា និង ពង​ទា អ្នក​ចាំ​ទទួល​ប្រាប់ថា «​មិនចាំបាច់​គោះ​ឱ្យ​បែក​ទេ ទុក​ចែក​ឱ្យ​អ្នកក្រីក្រ​…» ។​

រំដោះគ្រោះ​ឆ្នាំ​ឆុង​នៅ​វត្តភ្នំ​

រំដោះគ្រោះ​ឆ្នាំ​ឆុង​នៅ​វត្តភ្នំ​

​បន្ទាប់មក បងប្អូន​ខ្លះ​បាន​ទៅ​ថ្វាយ និង បន់ស្រន់​ព្រះអង្គ​ធំ ដែល​ស្ថិតនៅ​ខាងលើ ដោយ​ថ្វាយ​ភ្លេងពិណពាទ្យ​ផង រួច​មិន​ភ្លេច​លប់​ទឹកមន្ត​របស់​ព្រះអង្គ សុំ​សេចក្តីសុខ និង មាន​សិរី​សួស្តី ត្រជាក់ត្រជុំ ។​

រំដោះគ្រោះ​ឆ្នាំ​ឆុង​នៅ​វត្តភ្នំ​

​នៅក្បែរៗ​នោះ មាន​លក់​ចាប និង សត្វ​ត្រចៀកកាំ ដាក់​ក្នុង​ទ្រុង​យ៉ាង​រៀបរយ សម្រាប់​អ្នក​ចង់​ព្រលែង​សត្វ រំដោះ​កម្ម​ពៀរ ។ អ្នកខ្លះ​មាន​ថវិការ​ធូរធារ ក៏​ទិញ​សត្វ​ចាប​មាន​ចំនួន​តាម​អាយុ ដែល​សត្វ​ចាប​មួយគូ​តម្លៃ ២.០០០ រៀល តែ​អ្នកខ្លះ​ទិញ​ត្រឹមតែ​មួយគូ ឬ ពីរ​គូ គ្រាន់​ព្រលែង​ជាការ​រំដោះទុក្ខ ឧបទ្រពចង្រៃ ជំងឺ​ឈឺ​ថ្កាត់​បរវៀស​ជៀស​ឱ្យ​អស់ពី​ឆ្នាំ​ចាស់ ។​

រំដោះគ្រោះ​ឆ្នាំ​ឆុង​នៅ​វត្តភ្នំ​

​អ្នកមាន​ជំនឿ​ភាគច្រើន ច្រើន​ទៅ​កាត់​ឆុង​ឆ្នាំមុន​ចូលឆ្នាំ​ចិន វៀតណាម តែបើ​មិនបាន​ទៅមុន​ចូលឆ្នាំ​ចិន​ទេ ក៏​មិន​ថី្វ​ដែរ ចាំ​ចូលឆ្នាំ​ហើយក៏​បាន ។ ការ​ទៅ​សែន​តង្វាយ និង កាត់​គ្រោះ​នៅ​រមណីយដ្ឋាន​វត្តភ្នំ​ដូនពេញ​នេះ ធ្វើឡើង​ពី​ព្រឹក​ព្រលឹម រហូតរ​ដល់​ម៉ោង ១៩:០០ (​ម៉ោង ៧ យប់​) ៕​សូរ្យ​រិ​ទ្ធ​

រំដោះគ្រោះ​ឆ្នាំ​ឆុង​នៅ​វត្តភ្នំ​