​ប្រធាន​ក្រុម F4 តាវ មីង​សឺ និង ជឺ​វៃ ត្រូវ​អ្នកគាំទ្រ​រិះគន់​

Doliprane TVC

​បន្ទាប់ពី​មាន​ព័ត៌មាន​ព្យុះភ្លៀង​មួយចំនួន​ដែល​បាន​ចុះផ្សាយ​អំពី​ទំនាក់ទំនង​ស្នេហ៍​លួចលាក់​រវាង​ប្រធាន​ក្រុម F4 លោក ជឺ​រី យ៉ាន (Jerry Yan) ជាមួយ​តារា​សម្ដែង​តៃវ៉ាន់​ស្រី​ល្បីឈ្មោះ រូ​ប៊ី លីន (Ruby Lin) ដែល​ទស្សនិកជន​តែងតែ​ហៅថា ជឺ វៃ នាពេល​កន្លង​រួចមក​ស្រាប់តែ​ពេល​ប៉ុន្មាន​ថ្ងៃមុន​នេះ​តារា​សម្ដែង រ៉ូ​ប៊ី លីន បាន​ប្រារព្ធ​ពិធី​ខួបកំណើត​ឈានចូល​វ័យ ៤០ ឆ្នាំ ដោយបាន​អញ្ជើញ​តារា​ល្បីៗ​ចូលរួម​ដូចជា ទី​ហ្វា​នី ស៊ូ (Tiffany Hsu) ចូ​វ ចេង (Joe Cheng) ជី​រូ ហ្វា​ង ( Jiro Wang) ផូ​វលី​ន ឡាន ជាដើម មិន​ត្រឹមតែ​ប៉ុណ្ណោះ ជឺ វៃ ថែមទាំង​បាន​អញ្ជើញ​អ្នកគាំទ្រ​នាង​មួយចំនួន​ទៀតផង ។

​ប្រធាន​ក្រុម F4 តាវ មីង​សឺ និង ជឺ​វៃ ត្រូវ​អ្នកគាំទ្រ​រិះគន់​

​ប្រធាន​ក្រុម F4 តាវ មីង​សឺ និង ជឺ​វៃ ត្រូវ​អ្នកគាំទ្រ​រិះគន់​

នៅក្នុង​ឱកាស​នោះដែរ ក្រុម​អ្នកគាំទ្រ​តារា​ស្រី​រូបនេះ​បាន​បង្ហោះ​រូបថត​មួយចំនួន​ដែល​បាន​ថត​ក្នុង​ពិធី​ខួបកំណើត​របស់​នាង​ចូលទៅក្នុង​កម្មវិធី​បណ្ដា​ញ​សង្គម​ចិន Weibo ទៀតផង ប៉ុន្តែ​នៅក្នុង​រូបថត​ទាំងអស់នោះ​មិនឃើញ​មាន​វត្តមាន​របស់​តួឯក​ប្រុស​ក្នុង​រឿង «​ស្នេហា​បួន​ដួង​» លោក ជឺ​រី យ៉ាន ឡើយ ។ យោងតាម​សារព័ត៌មាន Asian Pop News ដែល​បាន​ចុះផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា ទោះបីជា​រូបថត​នៅក្នុង​បណ្ដាញ​សង្គម​ចិន Weibo មិនមាន​រូបលោក ជឺ​រី យ៉ាន យ៉ាងណាក្ដី ប៉ុន្តែ​តារា​សម្ដែង និង ចម្រៀង​តៃវ៉ាន់​រូបនេះ​ក៏មាន​វត្តមាន​នៅក្នុង​ពិធី​ខួបកំណើត​នោះដែរ ។

​ប្រធាន​ក្រុម F4 តាវ មីង​សឺ និង ជឺ​វៃ ត្រូវ​អ្នកគាំទ្រ​រិះគន់​

​ប្រធាន​ក្រុម F4 តាវ មីង​សឺ និង ជឺ​វៃ ត្រូវ​អ្នកគាំទ្រ​រិះគន់​

ទន្ទឹមគ្នានេះ​អ្វីដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ទាំងអស់​កាន់តែ​ចាប់អារម្មណ៍​បំផុត​ទៀត​នោះ​គឺ នៅពេលដែល​ពួកគេ​បានឃើញ រូ​ប៊ី លិ​ន បង្ហោះ​រូបថត​ស្និទ្ធស្នាល​រវាង​នាង ជាមួយ​អតីត​មិត្តស្រី​របស់ ជឺ​រី យ៉ាន គឺជា​តារា​ម៉ូ​ដែល និង សម្ដែង លីន ជី​លីង (Lin Chi-ling) ក្នុងឱកាស​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​របស់​តារាចម្រៀង ហ៊ូ​អាង សៀវ​មីង (Huang Xiaoming) កាលពី​ឆ្នាំមុន​នៅក្នុង​កម្មវិធី​សង្គម​របស់ រូ​ប៊ី លីន ដែល​រូបថត​មួយ​សន្លឹក​នេះហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​និយម​លេង​កម្មវិធី​សង្គម​ជាច្រើន​រិះគន់ថា ពួកគេ​ទាំងបី ជឺ​រី យ៉ាន រូ​ប៊ី លីន និង លីន ជី​លីង កំពុងតែ​លេងល្បែង​ស្នេហា​ត្រីកោណ ។

​ប្រធាន​ក្រុម F4 តាវ មីង​សឺ និង ជឺ​វៃ ត្រូវ​អ្នកគាំទ្រ​រិះគន់​

​ប្រធាន​ក្រុម F4 តាវ មីង​សឺ និង ជឺ​វៃ ត្រូវ​អ្នកគាំទ្រ​រិះគន់​

គួរ​រំឭក​ផងដែរ​ថា កាលពីពេល​កន្លងទៅនេះ​មាន​សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ថា បានឃើញ លោក ជឺ​រី យ៉ាន បាន​ឡើងទៅ​បន្ទប់ apartment របស់​តារា​ស្រី រូ​ប៊ី លីន តែ​ពីរ​នាក់​ជាមួយគ្នា ប៉ុន្តែ​ក្រោយមកទៀត រូ​ប៊ី លីន បាន​ចេញមុខ​បកស្រាយ​ថា លោក ជឺ​រី យ៉ាន គ្រាន់តែ​ទៅសួរសុខទុក្ខ​មិត្ត​ជិតស្និទ្ធ​របស់គេ​គឺ​លោក វី​ច ជូ (​គួ​ចាយ ឡឺ​យ​) ដែល​រស់នៅក្នុង​អាគារ apartment តែមួយ​ជាមួយ​នាង (​រស់នៅ​បន្ទប់​ក្បែរ​គ្នា​) តែប៉ុណ្ណោះ ដោយបាន​បញ្ជាក់ថា​រវាង​នាង និង ជឺ​រី យ៉ាន មិនមាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​អ្វី​ឡើយ ៕ (​ប្រភព ឡូ​លី​ប៉ប​) កុសល​
​ ​

​ប្រធាន​ក្រុម F4 តាវ មីង​សឺ និង ជឺ​វៃ ត្រូវ​អ្នកគាំទ្រ​រិះគន់​

​ប្រធាន​ក្រុម F4 តាវ មីង​សឺ និង ជឺ​វៃ ត្រូវ​អ្នកគាំទ្រ​រិះគន់​