Wi-Fi : អ្នក​ពិឃាដ​ដ៏​សម្ងាត់​ដែល​អាច​សម្លាប់​យើង​បាន​បន្តិច​ម្តងៗ​

Wi-Fi : អ្នក​ពិឃាដ​ដ៏​សម្ងាត់​ដែល​អាច​សម្លាប់​យើង​បាន​បន្តិច​ម្តងៗ​

​សង្គម​ដ៏​ទំនើប ជាមួយ​នឹង​ការរីកចំរើន​ផ្នែក​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​បាន​ផ្តល់​នូវ​ការ​គម្រាមកំហែង​ជាប់​ជា​បន្ត​មួយ​។ ជា​ការពិត យើង​មិន​បាន​ចាប់អារម្មណ៍​នូវ​ការ​ពិត​នេះ ដោយសារតែ យើង​មិន​បានដឹង ឬ​ដឹង​បាន​តិចតួច​បំផុត​ពី​ផល​រំខាន​នៃ​ការប្រើប្រាស់​ឧបករណ៍​ទំនើប​ទាំងនេះ​។ ប្រ Wi-Fi គឺជា​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត ដែល​មនុស្ស​ភាគច្រើន​បាន​ស្គាល់​ពី​វា​យ៉ាងច្បាស់ ហើយ​វា​មាន​នៅ​ស្ទើរតែ​គ្រប់​ទីកន្លែង​ដែល​យើង​រស់នៅ ។ ប្រាកដ​ណាស់ វា​ពិតជា​វិធី​ដ៏​ទំនើប​មួយ ដែល​អាច​ឲ្យ​យើង​ភ្ជាប់​ឧបករណ៍ប្រើប្រាស់​ផ្សេងៗ ទៅ​នឹង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត ដោយ​មិន​ចាំបាច់​ត្រូវ​ការតភ្ជាប់​ខ្សែ​។

​ឧបករណ៍​ដែល​មិនចាំបាច់​ប្រើ​ខ្សែ ដែល​យើង​ប្រើ​មានដូចជា ទូរស័ព្ទដៃ tablet, ឡេប​ថប់ ត្រូវការ​ប្រអប់​ត​ភ្ជាប់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​ត​ខ្សែ ( routers) ដើម្បី​ភ្ជាប់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​អន​ឡាញ ។ ប្រដាប់​ត​ខ្សែ (routers)   បញ្ចេញ​នូវ​ដែន​រលក​អេឡិចត្រូ​ម៉ាញ៉េទិច ឬ​ត្រូវ​បាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា WLAN signals ដែល​អាច​ប៉ះពាល់​ដល់​សុខភាព និង​រាងកាយ​របស់​មនុស្ស​យើង​។

​ការសិក្សា​មួយ​ដែល​បាន​ធ្វើឡើង ដោយ​ភ្នាក់ងារ​សុខភាព​ប្រទេស​អង់គ្លេស បាន​រកឃើញថា router គឺ​មាន​ឥទ្ធិពល​ប៉ះពាល់​ទៅលើ​ការលូតលាស់​របស់​រុក្ខជាតិ និង​មនុស្ស​។​
​ការ​ប្រឈម​ទៅនឹង Wi-Fi signals និង​ដែន​រលក​អេឡិចត្រូ​ម៉ាញ៉េទិច គឺ​ផ្តល់​នូវ​ផលប៉ះពាល់​ជា​ច្រើន រួមមាន​ដូចជា​៖
•​    ​មិន​អាច​ផ្តោតអារម្មណ៍​ទៅ​នឹង​អ្វីមួយ​បាន​
•​    ​បញ្ហា​នៃ​ការ​គេង​
•​    ​អស់កម្លាំង​រុំាំរ៉ៃ​
•​    ​ឈឺ​នៅក្នុង​ត្រចៀក​
•​    ​ឈឺ​ក្បាល​ខ្លាំង​ជា​ញឹកញាប់​

​យើង​ទទួលស្គាល់ថា មនុស្ស​នា​សម័យ​នេះ គឺ​ពិតជា​ពិបាក​នឹង​រស់នៅ​ដោយ​មិន​មាន​ប្រើ​នូវ​បច្ចេកវិទ្យា​ទាំងនេះ​ណាស់ តែ​ទោះជា​យ៉ាងណាក្តី យើង​ត្រូវ​ចេះ ការពារ​ខ្លួន​យើង​ពី​ផលប៉ះពាល់​ទាំងនេះ ហើយ​ជាពិសេស​នោះ គឺ​ចំពោះ​កុមារ​តូចៗ​។ យើង​ក៏​មាន​ផងដែរ​នូវ​គន្លឹះ​នៃ​វិធី​ក្នុង​ការប្រើ routers ប្រកបដោយ​សុវត្ថិភាព ឬ​យ៉ាងហោចណាស់​ក៏​អាច​ជួយ​កាត់បន្ថយ​នូវ​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​របស់​វា ។​

​អ្នក​គួរ​ព្យាយាម​ប្រើ ខ្សែ​ភ្ជាប់​ទៅ​នឹង​ឧបករណ៍​ដែល​ត្រូវ​ប្រើ​នឹង​អ៊ី​ន​ធឺ​ណេត ជាជាង​ការប្រើ Wi-Fi​។ លើសពីនេះ​ទៀត អ្នក​គួរ​ចៀសវាង​ដាក់​ប្រអប់​ត​ភ្ជាប់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត (router) នៅក្នុង​ចង្ក្រាន​បាយ ឬ​បន្ទប់​គេង​។ ត្រូវ​ធ្វើការ​កាត់ផ្តាច់ ឬ​បិទ​ប្រព័ន្ធ Wi-Fi មុនពេល​ចូល​គេង ឬ​រាល់​ពេល​ណាៗ​ទាំងអស់ ដែល​អ្នក​មិន​ចាំបាច់​ត្រូវ​ការប្រើ​វា ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។