គ្រោះ​​​ថ្នាក់​​​ពី​​​យុទ្ធភណ្ឌ​​​មិនទាន់​​​ផ្ទុះ​​​ធ្លាក់​​​ចុះ​​​ក្នុង​​​ឆ្នាំ​​​២០១៥

យោង​​​តាម​​​តួលេខ​​​ពី​​​អាជ្ញាធរ​​​ជាតិ​​​​​​សកម្ម​​​ភាព​​​កំចាត់​​​​​​​​​មីន​​​កម្ពុជា​​​​​​ឲ្យ​​​ដឹង​​​ថា គ្រាប់​​​មីន និង​​​យុទ្ធភណ្ឌ​​​ចាស់ៗ​​​​​​បាន​​​សម្លាប់​​​ ឬ​​​ធ្វើ​​​ឲ្យ​​​ពិការមនុស្ស​​​​​​​​​​​​ចំនួន​​​១១១​​​នាក់​​​ក្នុង​​​ឆ្នាំ​​​២០១៥ ពោល​​​គឺ​​​មាន​​​ចំនួន​​​ច្រើន​​​​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ ប៉ុន្តែ​​​​​​ស្ទើរ​​​តែ​​​​​​មួយ​​​ភាគ​​​បី​​​តិច​​​ជាង​​​​​​ឆ្នាំ​​​មុន​​​ នៅ​​​ពេល​​​ដែល​​​​​​គ្រោះ​​​ថ្នាក់​​​​​​កើន​​​ឡើង​​​​​​ដល់​​​១៥៤​​​នាក់។​​​

ក្នុង​​​ចំណោម​​​​​​គ្រោះ​​​ថ្នាក់​​​១១១​​​នាក់​​​កាល​​​ពី​​​ឆ្នាំ​​​មុន មាន​​​១៨​​​នាក់​​​ស្លាប់​​​ដោយ​​​ការ​​​ផ្ទុះ​​​គ្រាប់ និង​​​២៣​​​នាក់​​​​​​​​​ត្រូវ​​​ពិការ​​​​​​កាយ​​​សម្បទា។​​​

គ្រាប់​​​មីន គ្រាប់​​​រ៉ូកែត និង​​​គ្រាប់​​​បែក​​​​​​មាន​​​អាយុកាល​​​​​​តាំង​​​ពី​​​រាប់​​​ទសវត្សរ៍​​​​​​នៃ​​​សង្គ្រាម​​​​​​រវាង​​​រដ្ឋា​​​ភិបាល​​​ និង​​​ខ្មែរ​​​ក្រហម ដែល​​​ភាគ​​​ច្រើន​​​​​​ក្នុង​​​ទសវត្ស៍​​​ឆ្នាំ​​​១៩៧០ និង​​​ឆ្នាំ​​​១៩៨០​​​ និង​​​ដោយ​​​សារ​​​យុទ្ធនាការ​​​ទម្លាក់​​​គ្រាប់​​​បែក​​​​​​ដ៏​​​ធំ​​​ធេង​​​​​​ដោយ​​​សហរដ្ឋ​​​អាមេរិក​​​​​​ដែល​​​បាន​​​ចាប់​​​ផ្តើម​​​​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​​​​១៩៦០។​​​​​​គ្រាប់​​​ដែល​​​នៅ​​​សេស​​​សល់​​​​​​​​​បាន​​​សម្លាប់​​​ ឬ​​​ធ្វើ​​​ឲ្យ​​​របួស​​​​​​ជន​​​ជាតិ​​​ខ្មែរ​​​​​​ជាង​​​​​​៦៤.០០០​​​នាក់​​​​​​ចាប់​​​តាំង​​​ពី​​​​​​ខ្មែរ​​​ក្រហម​​​​​​បាន​​​ធ្លាក់​​​ពី​​​អំណាច​​​ក្នុង​​​ឆ្នាំ​​​​​​១៩​​​៧៩។​​​

ទោះ​​​បី​​​ជា​​​ចំនួន​​​​​​គ្រោះ​​​ថ្នាក់​​​ប្រចាំ​​​ឆ្នាំ​​​​​​បាន​​​ធ្លាក់​​​ចុះ​​​​​​យ៉ាង​​​ច្រើន​​​​​​ប៉ុន្មាន​​​ឆ្នាំ​​​កន្លង​​​មកក្តី​​​ ក៏​​​ផ្ទៃ​​​ដី​​​រាប់​​​រយ​​​គីឡូ​​​ម៉ែត្រ​​​ការ៉េ​​​​​​នៃ​​​ប្រទេស​​​នេះ​​​​​​នៅ​​​តែ​​​មាន​​​​​​គ្រាប់​​​មិន​​​ទាន់​​​ផ្ទុះ​​​ដែរ។

លោក ហេង រតនា អគ្គ​​​នាយក​​​​​​មជ្ឈមណ្ឌល​​​​​​សកម្មភាព​​​កំចាត់​​​មីន​​​​​​កម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ជា​​​ការ​​​ល្អ​​​ដែល​​​ឃើញ​​​ចំនួន​​​នេះ​​​ធ្លាក់​​​ចុះ​​​។ យើង​​​ចង់​​​ឃើញ​​​ចំនួន​​​នេះ​​​កាន់​​​តែទាបទៅៗ”។

ដូច​​​កាល​​​ពី​​​ឆ្នាំ​​​មុនៗ ខេត្ត​​​បាត់ដំបង​​​​​​ទទួល​​​រង​​​គ្រោះ​​​ថ្នាក់​​​​​​២៨​​​នាក់​​​គឺ​​​ច្រើន​​​ជាង​​​​​​ខេត្ត​​​ដទៃ​​​ទៀត ដោយ​​​សារ​​​តែ​​​​​​ព្រំដែល​​​មាន​​​មីន​​​ស្អេក​​​ស្កះ​​​ជាប់​​​នឹង​​​ប្រទេស​​​ថៃ​​​។ មីន និង​​​គ្រាប់​​​​​​ផ្សេង​​​ទៀត​​​​​​បាន​​​សម្លាប់​​​ ឬ​​​ធ្វើ​​​ឲ្យ​​​របួស​​​​​​មនុស្ស​​​ចំនួន​​​៤០​​​នាក់​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​មុនៗ។​​​

លោក ព្រីង បញ្ញារិទ្ធ ដែ​​​ល​​​ចាត់​​​ចែង​​​​​​កង​​​ដោះ​​​មីន​​​​​​ទី​​​ពីរ​​​របស់ស៊ីម៉ាក់​​​ ដែល​​​គ្រប​​​ដណ្ដប់​​​ខេត្ត​​​បាត់​​​ដំបង​​​ បាន​​​ចាត់ទុក​​​​​​​​​ការ​​​ធ្លាក់​​​ចុះ​​​​​​គ្រោះ​​​ថ្នាក់​​​​​​ដោយ​​​សារ​​​តែ​​​ការងារ​​​អ្នក​​​ស្មគ្រ​​​ចិត្ត​​​ ដែល​​​បង្រៀន​​​​​​ប្រជា​​​ជន​​​ថ្នាក់​​​មូល​​​ដ្ឋាន​​​ឲ្យ​​​យល់​​​ដឹង​​​អំពី​​​គ្រោះ​​​ថ្នាក់​​​មីន​​​ និង​​​គ្រាប់​​​​​​ផ្សេង​​​ទៀត​​​​​​រួម​​​នឹង​​​កត្តា​​​ដទៃ​​​ទៀត។​​​​​​​​​​​​​​​​​​

លោក ព្រីង បញ្ញារិទ្ធ បាន​​​និយាយ​​​ថា “ទី​​​មួយ​​​ យើង​​​​​​កំពុង​​​ដោះ​​​មីន​​​បាន​​​ដី​​​កាន់​​​តែ​​​ច្រើន​​​​​​ឡើងៗ​​​។ ទីពីរ​​​ អ្នកស្មគ្រ​​​ចិត្ត​​​ស៊ីម៉ាក់​​​កំពុង​​​​​​ផ្សព្វផ្សាយ​​​​​​ព័ត៌មាន។ ទី​​​បី​​​ ប្រ​​​ជាជន​​​​​​ក៏​​​កាន់​​​តែ​​​​​​​​​ស្គាល់​​​តំបន់​​​គ្រោះ​​​ថ្នាក់។​​​ ​​​ខ្ញុំ​​​សង្ឃឹម​​​ថា តួលេខ​​​នឹង​​​បន្ត​​​ធ្លាក់​​​ចុះ ព្រោះ​​​ប្រជាជន​​​​​​កាន់​​​តែ​​​យល់​​​ដឹង ហើយ​​​យើង​​​ក៏​​​បន្ត​​​ដោះ​​​មីន​​​ដែរ”។​​​

លោក ព្រីង បញ្ញារិទ្ធ បាន​​​និយាយ​​​ថា ស៊ីម៉ាក់​​​ បានប្រកាសថា​​​​​​ផ្ទៃ​​​ដី​​​៤៦​​​គីឡូ​​​ម៉ែត្រ​​​ការ៉េ​​​មួយ​​​ទៀត​​​​​​​​​មិន​​​មាន​​​គ្រាប់​​​មីន​​​ទេ​​​នៅ​​​​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​ក្នុង​​​ឆ្នាំ​​​២០១៥ ពោល​​​គឺ​​​​​​នៅ​​​សល់​​​៥០​​​គីឡូម៉ែត្រ​​​ការ៉េ​​​ដែល​​​ស្ថាប័ន​​​ដោះ​​​មីន​​​​​​​​​​​​នេះ​​​មាន​​​បំណង​​​ដោះ​​​ឲ្យ​​​អស់​​​៕រើន​​​

 

The post គ្រោះ​​​ថ្នាក់​​​ពី​​​យុទ្ធភណ្ឌ​​​មិនទាន់​​​ផ្ទុះ​​​ធ្លាក់​​​ចុះ​​​ក្នុង​​​ឆ្នាំ​​​២០១៥ appeared first on ខេមបូឌា ដេលី.