ប៉ូលិស​ឌូ​បៃ​ជាប់គុក​១​ខែ​ដោយសារ​បង្ហោះ​លិខិតឆ្លងដែន​របស់ Messi

​ប៉ូលិស​ទីក្រុង​ឌូ​បៃ​ម្នាក់​ត្រូវបាន​ដាក់ទោស​ឲ្យ​ជាប់គុក​មួយខែ​ពីបទ​បង្ហោះ​វីដេអូ​លិខិតឆ្លងដែន​របស់​កីឡាករ​ល្បីឈ្មោះ Lionel Messi លើ​ប្រព័ន្ធ​អន​ឡាញ Snapchat​។ រឿងនេះ​បានកើត​ឡើង​កាលពី​មួយខែ​មុន នៅពេលដែល Messi ទៅ​ប្រទេស​ឌូ​បៃ​ដើម្បី​ចូលរួម​ក្នុង​ព្រិ​ត្ត​ការណ៍​មួយ​នៅ​ទីនោះ​។ នេះ​បើ​យោងតាម​កាសែត Gulf Times​។

​តុលាការ​ទីក្រុង​ឌូ​បៃ​បាន​កាត់ទោស​មន្ត្រីប៉ូលិស​ម្នាក់​ឲ្យ​ជាប់គុក​មួយខែ​ព្រោះតែ​បង្ហោះ​វីដេអូ​លិខិតឆ្លងដែន​របស់ Lionel Messi ខ្សែប្រយុទ្ធ​ក្លិប​អ្នកមាន​បុណ្យ Barcelona​។ Messi បាន​ទៅ​ទីក្រុង​ឌូ​បៃ​កាលពី​ខែ​មុន ដើម្បី​ចូលរួម​ក្នុង​ពិធី Globe Soccer Awards​ដែល​Messi ​បានទទួល​ពានរង្វាន់​កីឡាករ​ល្អ​ជាងគេ​។

​កាសែត Gulf Times បាន​ផ្សាយ​ថា ប៉ូលិស​រូបនោះ​បាន​សុំ Messi ថត​ជាមួយ ប៉ុន្តែ​ត្រូវបាន​ប្រាប់ថា Messi ហត់នឿយ​នឹង​ការធ្វើដំណើរ​។ ក្រោយមក​រូបគេ​ក៏បាន​ឃើញ​លិខិតឆ្លងដែន​របស់​ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ ហើយ​ថែមទាំង​ថត​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម Snapchat ជាមួយនឹង​ការរៀបរាប់​ថា​៖ «​នេះ​ជា​លិខិតឆ្លងដែន​របស់ Messi​។ គេ​គឺ​បានមក​ដល់​ឌូ​បៃ​។ តើ​ខ្ញុំ​គួរ​ដុត​វា​ចោល​ឬក៏​ទុក​វា​វិញ​»​។​

​រដ្ឋអាជ្ញា​ទីក្រុង​ឌូ​បៃ​បាន​ចោទប្រកាន់​ប៉ូលិស​រូបនេះ​ថា ល្មើស​នឹង​ច្បាប់​ប្រព័ន្ធ​សារគមនាគមន៍ និង​បំពាន​ជីវិត​ឯកជន​របស់ Messi​។  

​ក្រោយ​ការចាប់ខ្លួន ប៉ូលិស​ដែល​គេ​ស្គាល់​ត្រឹម​ថា J J J បានទទួល​ស្គាល់​កំហុស​និង​បាន​សារភាពថា រួប​គេ​មាន​កំហុស​ដែល​បង្ហោះ​វីដេអូ​នោះ​លើ Snapchat​។ ប៉ូលិស​ដដែល​ប្រឈមមុខ​នឹង​ការជាប់គុក​មួយខែ រួមទាំង​ការពិន័យ​ប្រា​ក់ជាង​១៣​ម៉ឺន​ដុល្លារ​ថែមទៀត​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​