លី​ឡា ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​អាន គុណ​កូ​ឡា​ឡើង​ញាក់សាច់​ ​

Doliprane TVC

​ថ្មីៗ​នេះ លី​ឡា បាន​បង្ហោះ​សារ​មួយ​ដោយ​ភ្ជាប់​ជាមួយ​រូបភាព​អោបរឹត​រវាង​នាង និង​លោក អាន គុណ​កូ​ឡា និង បានសរសេរថា «Mean Avey Avey min same mean bong» ដែល​មានន័យថា «​មាន​អ្វីៗ​មិន​ស្មើ​មាន​បង​» ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​កមាន​ការចាប់អារម្មណ៍​ថា​អ្នក​ទាំងពីរ​ផ្អែមល្ហែម​ជាមួយគ្នា​ដែល​មើលទៅ​គួរ​ឲ្យ​ញាក់សាច់​នោះ​ពិត​ជាមាន​ទាក់ទង​ស្នេហា​ជាមួយគ្នា​ហើយ ។ ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល និង គិតថា​តារា​មួយគូ​នេះ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​មែន ហើយ​ក្នុងនោះ​សំខាន់​គឺ​នៅពេលដែល​បានឃើញ​ម្ចាស់​សា​ម៉ី​ខ្លួន​នាង លី​ឡា បាន​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រូបភាព​អោបរឹត​គ្នា​រវាង​នាង និង លោក អាន គុណ​កូ​ឡា ។

លី​ឡា ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​អាន គុណ​កូ​ឡា​ឡើង​ញាក់សាច់​ ​

តារា​សិច​ស៊ី​ដែល និយម​ស្លៀកពាក់​ខើច​ខ្លី បញ្ចេញ​សាច់​ដើមទ្រូង កញ្ញា លី​ឡា ក្រោយពី​បាន បង្ហោះ​រូបភាព​អោបរឹត​គ្នា​សិ្ន​ទ្ធ​ស្នាល ជាមួយ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ​លោក អាន គុណ​កូ​ឡា នៅលើ Facebook របស់​នាង​មក​ធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​នេះ រួមជាមួយ​អ្នក​ធ្លាប់​ស្គាល់ និង គាំទ្រ​ពួកគេ​ទាំងពីរ​នាក់​មានការ​ភ្ញាក់ ផ្អើល​ព្រមទាំង​យល់ថា ពួកគេ​ទាំងពីរ​នាក់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា និង ជូនពរ​ដល់​តារា​មួយគូ​នេះ ឲ្យ​ចេះ​ថែរក្សារ និង ស្រឡាញ់គ្នា​ជា​រៀងរហូត ។

លី​ឡា ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​អាន គុណ​កូ​ឡា​ឡើង​ញាក់សាច់​ ​

តាមរយៈ​រូបភាព ជាច្រើន​សន្លឹក ដែល​នាង​បាន​បង្ហោះ​ជា​សាធារណៈ បង្ហាញ​ឲ្យ​មហាជន ឃើញច្បាស់​ពី​ទំនាក់ទំនង​កាយវិការ​ផ្អែមល្ហែម រវាង​នាង និង បុរស​សង្ហា លោក អាន គុណ​កូ​ឡា សម្ងំ​បង្កាត់ភ្លើង​ស្នេហ៍​បែប​រ៉ូ​មែន​ទិ​ក​ជាមួយគ្នា អោបរឹត​គ្នា​ប្រៀបដូចជា​គូស្នេហ៍​ថ្មីថ្មោង​ដែលមាន​ក្តី​ស្រលាញ់​ពេញ​បេះដូង​មិន​ចាញ់​គូស្នេហ៍​ដទៃ​ឡើយ ។ ទោះជា​យ៉ាង​ដូច្នេះ​ក្តី​ក៏​គេ​មិនទាន់​ដឹងថា​គូស្នេហ៍​នេះ​ដឹក​ដៃ​គ្នា​ចូល​រោងការ​នៅពេលណា​ទេ ? ព្រោះ​ពុំទាន់​មានការ​ចេញមុខ​អះអាង​របស់​ពួកគេ​នៅឡើយ ៕ ដេវីត​

លី​ឡា ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​អាន គុណ​កូ​ឡា​ឡើង​ញាក់សាច់​ ​

លី​ឡា ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​អាន គុណ​កូ​ឡា​ឡើង​ញាក់សាច់​ ​