តើ​ការ​កម្ចាត់​រោមក្លៀក​ដោយ​ការដក ឬ កោរ វិធី​មួយណា​ល្អ​ជាង ?

Doliprane TVC

​ការ​កម្ចាត់​រោមក្លៀក​ទាំងពីរ​វិធី​នេះ​មានគុណ​សម្បត្តិ និង គុណវិបត្តិ​ខុសគ្នា ។ ប្រសិនបើ​អ្នក​ជ្រើសរើស​ការដក​រោមក្លៀក​ក៏​នឹង​ទទួល​អារម្មណ៍​ថា​ឈឺ ដែល​អាចធ្វើឱ្យ​ស្បែក​ត្រង់​បរិវេណ​ដែល​ដក​នោះ​ឡើង​កន្ទួលៗ​មិន​រាបស្មើ ប៉ុន្តែ​រោម​ដែល​ដុះ​ថ្មី​នឹងមិន​រឹង​ឡើយ ។ ចំណែកឯ​សុភាពនារី​ណា​ដែល​ចូលចិត្ត​ភាព​លឿន និង មិន​បង្ក​ឱ្យ​ឈឺ​អាច​ជ្រើសរើស​វិធី​កោរ​រោម​ដោយ​ឡា​ម​ដែលមាន​ច្រើនបែប​ច្រើន​តម្លៃឱ្យ​ជ្រើស​ទិញ​ចង់​ប្រើ​បែប​មាន​ដងឬមិនមាន​ដង​ក៏បាន ។ ការកោរ​រោមក្លៀក​ដោយ​ផ្លែ​ឡា​ម ​គប្បី​ប្រុងប្រយ័ត្ន​ធ្វើយ៉ាងណា​កុំឱ្យ​មុត​ស្បែក និង មិនត្រូវ​ប្រើ​ឡា​ម​រួមគ្នា​ជាមួយ​អ្នកដទៃ ដោយ​បរិវេណ​ស្បែក​ដែល​កោរ​នោះ​មិន​ឡើង​កន្ទួល ប៉ុន្តែ​រោម​ដែល​ដុះ​មក​ថ្មី​មាន​លក្ខណៈ​រឹង​អាច​រំខាន​ដល់​អ្នក ៕​