​ទឹក​ពោត​បារាំង​អាច​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​, កូ​ឡេ​ស្តេ​រ៉ូល និង​ជំងឺ​តម្រង​នោម​

​ទឹក​ពោត​បារាំង​អាច​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​, កូ​ឡេ​ស្តេ​រ៉ូល និង​ជំងឺ​តម្រង​នោម​

​ពោត​បារាំង ឬ​ឈ្មោះ​ជា​ភាសាបរទេស​ថា lady finger គឺ​ត្រូវបាន​គេ​ស្គាល់​ថា​វា ជា​ប្រភេទ​បន្លែ​អាហារ​បំប៉ន​ដែល​ទទួលបាន​នូវ​ប្រជាប្រិយភាព​ជាខ្លាំង និង​មាន​ដើម​កំណើត​មក​តំបន់​អាហ្វ្រិក ភាគ​ឥសាន​។ នេះ​គឺជា​ប្រភេទ​បន្លែ​ម្យ៉ាង ដែលមាន​ផ្ទុក​នូវ​សារជាតិ​អាហារ​បំប៉ន​ដ៏​មិន​គួរ​ឲ្យ​ជឿមួយ ដោយ​វា​មាន​ផ្ទុក​នូវ ៣០​កា​ឡូរី​, វីតាមីន​C២១​មី​លី​ក្រាម​, អាហារ​ជាតិ​ស​សៃ ៣​ក្រាម​, កាបូ​អ៊ី​ដ្រាត ៧,៦​ក្រាម​, ប្រតេអ៊ីន ២​ក្រាម​, ខ្លាញ់ ០,១​ក្រាម​, ហ្វូ​លិក​អាស៊ីត ប្រហែលជា ៨០​មីក្រូ​ក្រាម និង ៦០​មី​លី​ក្រាម​នៃ​ម៉ាញ៉េ​ស្យូម​។ លើសពីនេះទៅទៀត អ្នក​អាច​ទទួល​ទាន​វា​បាន​ពេញ​មួយឆ្នាំ មិន​ថា​អ្នក​ពេញចិត្ត​នឹង​វិធី​ណា​មួយ​នៃ​ការ​ចម្អិន ដូចជា​៖​ស្ងោរ​, ចំហុយ​, ឆា ឬ​ធ្វើ​ជា​ជ្រក់​ទៀត​ក៏​បាន​។

​ពោត​បារាំង​នេះ បាន​ផ្តល់​ឲ្យ​យើង​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​រួមមាន​ដូចជា​៖
•​    ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​
•​    ​ជួយ​សម្រាល​ក្នុង​ករណី​ជំងឺ​ទឹកនោម​ផ្អែម​
•​    ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំឲ្យ​រឹងមាំ​
•​    ​បង្ការ​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម​
•​    ​សម្រាល​ស្ថានភាព​ជំងឺ​ហឺត​
•​    ​កាត់បន្ថយ​ការ​បឺត​ស្រូប​យក​ជាតិ​គ្លុយកូស​ពី​អាហារ​នៅក្នុង​បំពង់​ក្រពះ​ពោះវៀន​

​រូបមន្ត​នៃ​ការធ្វើ​ទឹក​ពោត​បារាំង​ខាងក្រោម​នេះ នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​លទ្ធផល​គួរ​ជាទី​កត់សម្គាល់ នៅ​ក្នុង​ការ​លៃ​តម្រូវ​ជាតិ​ស្ករ​ក្នុង​ឈាម​តាម​វិធី​ធម្មជាតិ និង​ជួយ​ផ្តល់​ឲ្យ​យើង​ផង​ដែរ​នូវ អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ចំពោះ​សុខភាព​។

​វិធី​ក្នុងការ​ធ្វើ​ទឹក​ពោត​បារាំង​៖
​អ្នក​ត្រូវ​យក​ពោត​បារាំង​ស្រស់​២​ផ្លែ មក​កាត់​ក្បាល​និង​ផ្នែក​ខាង​ចុង​ចេញ ដាក់​វា​២​ទៅ​៣​ដុំ ចូលទៅ​ក្នុង​កែវ​មួយ​ដែល​មាន​ដាក់​ទឹក ហើយ​ទុក​វា​ចោល​មួយ​យប់​។ នៅ​ព្រឹក​បន្ទាប់ អ្នក​គួរ​ផឹ​វា​ឲ្យបាន​កន្លះ​ម៉ោង មុន​បរិភោគ​អាហារ​ពេលព្រឹក ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។