​ងាយៗ​ក្នុង​ការសម្អាត​ខ្លាញ់​រុំ​ថ្លើម​ជាមួយនឹង​ភេសជ្ជៈ​ធម្មជាតិ​មួយ​នេះ

​ងាយៗ​ក្នុង​ការសម្អាត​ខ្លាញ់​រុំ​ថ្លើម​ជាមួយនឹង​ភេសជ្ជៈ​ធម្មជាតិ​មួយ​នេះ

​ជា​រៀងរាល់ថ្ងៃ​យើង​តែង​ទទួលទាន​នូវ​អាហារ​មួយ​ចំនួន ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ជា​ខ្លាំង ដោយសារ​តែ​ពួក​វា​អាចមាន​ផ្ទុក​នូវ​សារជាតិ​ពុល ឬ​សមាសធាតុ​ប៉ះពាល់​ដល់​សុខភាព​ដទៃៗ​ទៀត​។​

​ដូច្នេះ ថ្លើម​គឺមាន​តួនាទី​យ៉ាង​ចំបង​នៅ​ក្នុង​រាងកាយ ដោយ​វា​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ដំណើរការ​នៃ​ការបញ្ចេញចោល​របស់​វា​។ នេះ​គឺជា​មួល​ហេតុ​មួយ ដែល​យើង​ត្រូវ​ជួយ​វា​ឲ្យមាន​ដំណើរការ​បាន​ល្អ ដោយ​មិន​មាន​ផល​លំបាក​អ្វីមួយ​កើតឡើង​។​

យើង​ត្រូវ​ធ្វើ​ការថែទាំ​ស្ថានភាព និង​សកម្មភាព​របស់​វា ដូច្នេះ​យើង​នឹង​អាច​រក្សា​វា​ឲ្យមាន​ស្ថេរ​ភាពល្អ និង​បំបាត់​នូវ​ឥទ្ធិពល​ជា​អវិជ្ជមាន​ទាំងឡាយ​។ ហើយ​វិធីសាស្ត្រ​ដ៏​ងាយស្រួល និង​ឆាប់រហ័ស​បំផុត នោះ​គឺ​ការបណ្តេញ​ជាតិពុល​ចេញពី​វា​។​

ដំណើរការ​នៃ​ការបញ្ចេញ​ជាតិពុល​នៅក្នុង​ថ្លើម​នេះ គឺ​អាច​នឹង​ត្រូវ​បាន​អនុវត្ត​បាន​ក្នុង​វិធី​ផ្សេងៗ​គ្នា​ជា​ច្រើន​យ៉ាង គឺ​មាន​ចាប់តាំងពី​ការប្រើ​ឱសថ​គីមី​, ការ​បរិភោគ​អាហារ​សិរី​រាង្គ និង​អាហារ​ធម្មជាតិ​។ ទោះជា​យ៉ាងណាក្តី ជម្រើស​នៃ​ការប្រើ​វិធី​ធម្មជាតិ​ក្នុង​ការព្យាបាល គឺ​ពិត ជា​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​រាងកាយ ហើយ​វា​ថែមទាំង​មិន​ផ្តល់​ផល​រំខាន​អ្វី​ទៀតផង​។​

​គ្រឿងផ្សំ​៖
•​    ​ជី​វ៉ាន់ស៊ុយ ២៥​ក្រាម​
•​    ​ខ្ញី​មួយ​ដុំ​តូច​
•​    ​ស្ពៃក្តោប​ស្រស់​១២៥​ក្រាម​
•​    ​ក្រូចឆ្មារ​មួយ​ផ្លែ​
•​    ​ផ្លែ​សារី​ស្រស់​២៥០​ក្រាម​
•​    ​ជី​អង្កាម ១០​ក្រាម​
•​    ​ទឹកស្អាត ៥០០​មី​លី​លីត្រ​

វិធី​ក្នុងការ​ធ្វើ​៖
កាត់​ផ្លែ​សារី​,​ស្ពៃ​ក្តោប​, ជី​វ៉ាន់ស៊ុយ និង​ខ្ញី ជា​ជំនិត​ស្តើង​តូចៗ ហើយ​ដាក់​វា​ទាំងអស់​ចូល​ទៅក្នុង​ម៉ាស៊ីន​កិន​ទឹក​ក្រឡុក​។ បន្ទាប់​មក​ចាក់​បន្ថែម​ទឹក ហើយ​កិន​វាឲ្យ​សព្វ​។ ក្រោយមកទៀត បន្ថែម​ទឹក​ក្រូចឆ្មារ និង​ជី​អង្កា​ម ហើយ​កិន​វា​ម្តងទៀត រួច​ចាក់​ចូល​ក្នុង​កែវ​ទុក​ពិសារ​ជា​ការ​ស្រេច​។ ការផឹក​ភេសជ្ជៈ​នេះ​ជា​ប្រចាំ នឹង​អាចជួយ​បណ្តេញ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន និង​ការពារ​នូវ​ផល​លំបាក​ផ្សេងៗ ។ អ្នក​គួរ​ផឹក​វា​ឲ្យបាន ២​ដង​ក្នុង​មួយថ្ងៃ គឺ​នៅក្នុង​ពេល​ព្រឹក និង​មុន​ចូល​គេង ៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។