​ការ​ចូល​ក្នុង​បន្ទប់​សូ​ណា និង ស្ទី​មមាន​អត្ថប្រយោជន៍​អ្វីខ្លះ​?

​ការ​ចូល​ក្នុង​បន្ទប់​សូ​ណា និង ស្ទី​មមាន​អត្ថប្រយោជន៍​អ្វីខ្លះ​?

​ឆ្លងកាត់​តាម​បទពិសោធន៍​របស់​មនុស្ស​មួយចំនួន​បាន​គេ​អះអាង​ថា ការ​ស្ទីម និង​សូ​ណា អាច​ជួយ​ធ្វើឲ្យ សុខភាព និង សុ​មាល​ភាព​របស់​បុគ្គល​ម្នាក់ៗ ល្អប្រសើរ​ជាង​មុន​បាន​។ តែ​ទោះជា​យ៉ាងណាក៏ដោយ តើ​អ្វី​ទៅ​ដែល​ជា​អត្ថប្រយោជន៍​ដ៏​ពិតប្រាកដ នៃ​ការ ចូលទៅ​ក្នុង​បន្ទប់​សូ​ណា និង ស្ទីម​នេះ​? តើ​ពួកវា មាន​ប្រសិទ្ធិភាព​បាន​យ៉ាងដូចម្តេចខ្លះ​? ហើយ ថា​តើ​វា​អាច​ជួយ​អ្នក បាន​ដោយ​របៀប​ណា​?

•​វា​ជួយ​សម្អាត​ស្បែក​របស់ យើង​ម្នាក់ៗ​។ កម្តៅ​ដែល​មាន​នៅក្នុង​បន្ទប់​នោះ គឺ​អាច​ជួយ​បើក ចំហ​នូវ រន្ធ​ញើស និង អនុញ្ញាត​ឲ្យ​ជាតិ​ប្រេង និង ធូលី​ចេញមកក្រៅ​បាន​។ ការ​បែកញើស ក៏ បាន​ជួយ​ផងដែរ ក្នុង​ការបណ្តេញ​នូវ​ជាតិពុល ចេញពី​ក្នុង​ខ្លួន ហើយ​ការបង្កើន​នូវ ចរន្តឈាម​រត់ នេះ គឺ​អាច​ជម្រុញ​ឲ្យ ស្នាម​ដាច់​រលាត់ និង ការ​រលាក​ដោយសា​រក​ម្តៅ​ថ្ងៃ​នៅ​លើ​ស្បែក ឆាប់ ជាសះស្បើយ​បាន​។ ប្រការនេះ គឺ​បាន​ធ្វើឲ្យ​បន្ទប់​សូ​ណា ក្លាយ​ជា​ផ្នែក​មួយ​ដ៏​អស្ចារ្យ​នៃ កម្មវិធី បណ្តេញ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន ។​
 
•​វា​កាត់បន្ថយ​នូវ​ឱកាស​របស់​អ្នក ក្នុង​ការកើតមាន​នូវ​ជំងឺ​ផ្តាសាយ និង គ្រុន​ផ្តាសាយធំ ដោយសារ តែ​កម្តៅ​រាងកាយ​របស់​អ្នក​បាន​កើនឡើង ដែល​ជា​ឧបាយកល​ធ្វើឲ្យ​វា គិត​ថា​អ្នក​កំពុងមាន គ្រុ​នក្តៅ ហើយ​ជា​លទ្ធផល​មកវិញ វា​អាច​ភ្ញោ​ចដ​ល់ សិរីរៈ​ខាងក្នុង ជាពិសេស​នោះ​គឺ ប្រព័ន្ធ​ភាព​សាំ ។​
 
 
•​ចង្វាក់​បេះដូង នឹង​មាន​ការកើនឡើង ទៅតាម​សីតុណ្ហភាព ដែល​មាន​នៅក្នុង​បន្ទប់​សូ​ណា និង ស្ទី​ម ដែល​វា​អាច​នឹង​ស្មើរ​គ្នា ទៅនឹង សកម្មភាព​នៃ​ការ​ហាត់ប្រាណ​ផ្នែក​រាងកាយ ដែល​ស្រដៀង គ្នា​ទៅ​នឹង​ការ ដើរ​ញាប់ៗ បាន​ផង​ដែរ​។ ទន្ទឹមនឹងនេះ ពួក​វា​ក៏​បាន​ជួយ​ផងដែរ ក្នុងការ​សម្រក ទម្ងន់ ដោយសារ​តែ​អ្នក​អាច ដុត​បំផ្លាញ​បាន​នូវ កាឡូរី​ជាច្រើន​រាប់រយ នៅក្នុង​ពេល​មួយ​វគ្គៗ ។ តែ​ទោះជា​យ៉ាងណាក៏ដោយ ពួកវា​នឹង​មិន​អាច ជំនួស​បាន​នូវ ការធ្វើសកម្មភាព​ផ្នែក​រាងកាយ ដ៏​ពិត ប្រាកដ​បាន​នោះទេ​។ អ្នក​អាច​បូក​បញ្ចូល​វា ចូលទៅ​ក្នុង​របប​សកម្មភាព ដែល​ផ្តល់​ផល​ល្អ ចំពោះ សុខភាព ដើម្បី​ទទួលបាន​នូវ​អត្ថប្រយោជន៍  បាន​ពេញលេញ​ល្អ ។​
 
•​បន្ទប់​ស្ទីម គឺ​មាន​លក្ខណៈ​ជា​ពិសេស សម្រាប់​ព្យាបាល​ដល់​បញ្ហា ប្រព័ន្ធ​ផ្លូវដង្ហើម​។ ការ​ចំហុយ និង ខ្យល់​ក្តៅឧណ្ណៗ គឺ​អាច​សម្រាល​បាន​ដល់ ភាព​ខាប់​ណែន​របស់ ស្លេស្ម​ដែល​មាន​នៅក្នុង សួត និង បំពង់ក ក៏​រួម​ផងដែរ ក្នុង​ការកាត់បន្ថយ​នូវ ការ​លាក និង ភាព​ហើមប៉ោង​។​
 
•​ពួកវា អាច​ប្រើ​បាន​ជា​វិធី​ដ៏​ល្អ​មួយ ក្នុងការ​បន្ធូរ​អារម្មណ៍ បន្ទាប់​ពី មាន​ភាព​ហត់នឿយ​នៅ​កន្លែង ធ្វើការ និង សម្រាល​ផងដែរ​នូវ​សាច់ដុំ បន្ទាប់​ពី​អ្នក​បាន​ធ្វើ លំ​ហាត់ប្រាណ​ផ្នែក​រាងកាយ​។ ចំណុច នេះ​គឺ ធ្វើឲ្យ​វា​មាន ភាព​ល្អ​ប្រសើរ​បំផុត​ក្នុងការ កាត់បន្ថយ​ស្ត្រេ​ស និង បំពេញ​ថាមពល ដល់​រាងកាយ​មកវិញ ។​

វា​ក៏​មាន​ផងដែរ​នូវ បញ្ហា​សុវត្ថិភាព​សំខាន់ៗ ដែល​អ្នក​ត្រូវ​ដឹង​ឲ្យបាន​ច្បាស់ មុន​ពេល​សម្រេច​ចិត្ត ទៅ​ទ​ទូល​សេវាកម្ម សុខភាព​ស្ប៉ា​នេះ ។ សីតុណ្ហភាព អាច​នឹង​មាន​សភាព​កើនឡើង​យ៉ាងខ្ពស់ នៅក្នុង បន្ទប់​សូ​ណា ។ អ្នក​អាច​ទៅបាន លុះត្រាតែ​អ្នក​អាច មាន​ផាសុក​ចំពោះ​វា ហើយ​ពេល​វេលា ដែល​សាក សម​នឹង​ទទួលយក​វា ក្នុង​ពេល​មួយ​វគ្គៗ ជាធម្មតា​គឺ​ចន្លោះ​ពេល​ពី ១០ ទៅ ២០​នាទី តែ​អ្នក​ត្រូវតែ​ចាក ចេញ​ប្រសិនបើ​អ្នក​យល់ថា វា​ចាប់ផ្តើម​ក្តៅ​ខ្លាំង ដែល​អាច​នឹង​ធ្វើឲ្យ​អ្នក​ឈឺចាប់ ឬ ទ្រាំលែងបាន ។ ចូរ​ប្រាកដ​ផងដែរ ថា​អ្នក​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​នៅ​ក្នុង​ខ្លួន  មុនពេល​, អំឡុងពេល និង ក្រោយពេល នៃ​ការចូល​ស្ទីម និង សូ​ណា​នេះ ។ ជាទី​បញ្ចប់ ដោយសារតែ បន្ទប់​សូ​ណា និង ស្ទី​ម អាច​បង្កើន​នូវ​ចង្វាក់បេះដូង ហើយ​ប្រសិនបើ​អ្នក មាន​ជំងឺ​លើស​សម្ពាធ​ឈាម ,​បញ្ហា​សុខភាព​បេះដូង ឬ កំពុងតែ​មាន​ផ្ទៃពោះ នោះ​អ្នក គប្បី​ត្រូវតែ​ធ្វើការ​ពិភាក្សា ជាមួយ​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ ជាមុនសិន មុន​ពេល​អ្នក​សម្រេច ចិត្ត​មក ទទួលយក​សេវាកម្ម​ប្រភេទ​នេះ ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។