អាថ៌កំបាំង​ថែរក្សា​បបូរមាត់​

Doliprane TVC

*​របៀប​មិន​ត្រឹមត្រូវ​
១-​បបូរមាត់​របកស្បែក​មិនត្រូវ​លិទ្ធ ឬ បក​
​ប្រសិនបើ​បបូរមាត់​ស្ងួត​ហើយ​របកស្បែក​មិនត្រូវ​លិទ្ធ ឬ បក​ចេញ​ឡើយ ។ បើ​ក្នុងករណី​ស្រាល​គឺ​ប៉ះពាល់​តែ​សម្រស់​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ធ្ងន់ធ្ងរ​អាច​កើតរោគ​រលាក​ស្បែក ។ វា​មិនមែន​ជាការ​បំភ័យ​ទេ ព្រោះ​ស្រទាប់​ស្បែក​បបូរមាត់​មាន​ភាព​ទន់ និង ស្តើង​ជាង​ស្បែក​នៅលើ​រាងកាយ ។ ដូច្នេះ​បើ​មាន​ករណី​របកស្បែក​ហើយ​បក​វានោះ​អាច​ចេញឈាម​ធ្វើឱ្យ​មេរោគ​ជ្រៀតចូល​និងធ្វើឱ្យ​បបូរមាត់​រលាក​ទៀតផង ។

អាថ៌កំបាំង​ថែរក្សា​បបូរមាត់​

-​ដំណោះស្រាយ​
​ដំបូង​ត្រូវ​ប្រើ​កន្សែងពោះគោ​ជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗ​យកមក​ស្អំ​លើ​បបូរមាត់​ពី ១ ទៅ ២ នាទី ។ រង់ចាំ​ស្បែក​ទន់​ទើប​លាប​ក្រមួន (Pomade) ការពារ​បបូរមាត់​ពីលើទើប​លាប​ក្រែ​ម​ពណ៌​ដែលមាន​ប្រសិទ្ធភាព​ការពារ​សំណើម ។

២-​មិនត្រូវ​ប្រើ​ទឹក​ថ្នាំ​លាងជម្រះ​បបូរមាត់​ដែលមាន​កម្រិត​ខ្លាំងពេក​
​ទឹក​ថ្នាំ​លាងជម្រះ​បបូរមាត់​ដែលមាន​កម្រិត​ខ្លាំង​អាចធ្វើ​ឱ្យដាច់​ស្បែក​បបូរមាត់នាំឱ្យ​បបូរមាត់​ខ្វះ​ជាតិ​ទឹក និង ស្ងួត ។ ម្យ៉ាងទៀត​អាច​បង្កឱ្យមាន​ករណីរ​បកស្បែក​ទៀតផង ។ ដូច្នេះ​យូរៗ​ទៅ​អាចធ្វើឱ្យ​មុខងារ​ការពារ​ស្បែក​បបូរមាត់​កាន់តែ​ខ្សោយ ។

អាថ៌កំបាំង​ថែរក្សា​បបូរមាត់​

-​ដំណោះស្រាយ​
​ត្រូវ​ប្រើ​ទឹក​ថ្នាំ​លាងជម្រះ​បបូរមាត់​ដែល​មិនមាន​ជាតិ​អាល់កុល និង មាន​សារធាតុផ្សំ​ដើម្បី​ចៀសវាង​ការលាង​ជម្រះ​ខ្លាំងពេក​អាច​នាំ​ជាតិ​ខ្លាញ់​នៅលើ​បបូរមាត់​ទៅជាមួយ​ដែល​បង្ក​ឱ្យ​បបូរមាត់​មាន​ភាព​រំញោច​ខ្លាំង ។

៣-​មិនត្រូវ​ប្រើ​ក្រមួន​លាប​ការពារ​បបូរមាត់​ដែលមាន​គុណភាព​អន់​
​ក្រមួន​លាប​ការពារ​បបូរមាត់​ដែលមាន​លក់​នៅលើ​ទីផ្សារ​មាន​ច្រើនបែប​ច្រើនយ៉ាងដូច្នេះមិនត្រូវ​ប្រើ​ប្រភេទ​ដែលមាន​គុណភាព​អន់​ឡើយ ព្រោះ​វា​មាន​ផ្ទុក​ជាតិ​ក្រមួន​ក្នុង​បរិមាណច្រើន ហើយ​វា​មិន​គ្រាន់តែ​មិន​អាចជួយ​ផ្សើម​ស្បែក​បបូរមាត់​ប៉ុណ្ណោះ​ទេ ​គឺអាច​ប៉ះពាល់​ដល់ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ទៀតផង ។

អាថ៌កំបាំង​ថែរក្សា​បបូរមាត់​

-​ដំណោះស្រាយ​
​ប្រសិនបើ​មិនដឹងថា​តើ​ត្រូវ​ជ្រើសរើស​ផលិតផល​ណា​ដែល​មានគុណ​ភាពល្អ ឬ មិនល្អ នោះ​គប្បី​សួរ​អ្នក​ធ្លាប់ប្រើ ។

*​របៀប​ត្រឹមត្រូវ​
១-​រៀងរាល់ថ្ងៃ​ត្រូវតែ​ថែរក្សា​ដោយ​បន្ទះ​ម៉ាស់​បិទ​បបូរមាត់​
​រាល់ថ្ងៃ​ត្រូវតែ​ព្យាយាម​ថែរក្សា​បបូរមាត់​ដោយ​ម៉ា​សបិទ​បបូរមាត់ មិន​ត្រឹមតែ​អាច​កាត់បន្ថយ​ស្នាម​ជ្រួញ​លើ​បបូរមាត់​ប៉ុណ្ណោះ​ទេ​អាច​កាត់បន្ថយ​សម្បុរ​ខ្មៅ​នៅលើ​បបូរមាត់​ទៀតផង ។ ក្រោយពី​លាង​សម្អាត​រួច​ត្រូវ​ប្រើ​ម្សៅ​រក្សា​សំណើម​ដាក់​លាយ​ជាមួយ​ប្រេង​អូ​លីវ ២-៣ តំណក់ហើយ​លាប​ឱ្យ​សព្វ​ទើប​យកមក​លាប​ពីលើ និង ជុំវិញ​បបូរមាត់ ។ បន្ទាប់មក​ត្រូវ​បិទ​ម៉ាស​បបូរមាត់​នៅ​ជុំវិញ​បបូរមាត់ ហើយ​ប្រើ​កន្សែងពោះគោ​ជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗ​ស្អំ ៥ នាទី ។ ក្រោយពី​ស្បែក​បបូរមាត់​ទន់​ហើយ​ទើប​លាប​ក្រមួន​ការពារ​បបូរមាត់​បន្ថែ​ម​ទៀត ។

អាថ៌កំបាំង​ថែរក្សា​បបូរមាត់​

២-​ត្រូវ​កំណត់ពេល​កម្ចាត់​ស្រទាប់​ស្បែក​ងាប់​នៅលើ​បបូរមាត់​
​ការប្រើ​ក្រមួន​គ្រើម​សម្រាប់​ជូត​ត្រដុស​លើ​បបូរមាត់សម្រាប់​កម្ចាត់​ស្បែក​ងាប់​​ជា​វិធី​ដ៏​ល្អប្រសើរ ។ ក្នុងពេលប្រើ​ក្រមួន​សម្រាប់​ជូត​ត្រដុស​លើ​បបូរមាត់​យក​ល្អ​ត្រូវ​ប្រើ​ជាមួយ​សំឡី ។ ដំបូង​ត្រូវ​លាប​ក្រមួន​លើ​បបូរមាត់ បន្ទាប់មក​ត្រូវយក​សំឡី​ត្រដុស​ចុះឡើង​ដោយ​ថ្នមៗទើប​ស្រទាប់​ស្បែក​ងាប់​ជ្រុះ​ហើយ​មិន​បង្ក​ឱ្យ​របកស្បែក​បបូរមាត់​ទៀតផង ។

អាថ៌កំបាំង​ថែរក្សា​បបូរមាត់​

​ចំណាំ ៖ មុននឹង​សម្អាត​បបូរមាត់​មិនត្រូវ​លាប​ក្រែ​ម ឬ វត្ថុ​ផ្សេង​ទៀតឡើយ ហើយ​ត្រូវធ្វើឱ្យ​បបូរមាត់​ស្ងួត បើ​ពុំ​នោះទេ​ក្រមួន​គ្រើម​មិនមាន​ប្រសិទ្ធភាព​ឡើយ ។

៣-​កុំ​មើលស្រាល​ពេល​បបូរមាត់​ត្រូវ​កម្តៅថ្ងៃ​
​ស្បែក​បបូរមាត់​មិនមាន​សារធាតុ​ពណ៌​ការពារ​ទេ ហើយ​សម្បុរ​ក៏​ស្រអាប់​ជាង​ចំណុចដទៃទៀត​ដែរ ដែល​ងាយ​ស្រូបយក​កាំរស្មី​អ៊ុ​ល​ត្រា​វី​យូ​ឡេ ។ ដូច្នេះ​មិនថាតែ​រដូវ​ណា​ទេ​ត្រូវ​ជ្រើស​យក​ក្រមួន​លាប​បបូរមាត់​ដែលមាន​ផ្សំ​សារធាតុ​ការពារកម្តៅថ្ងៃ ។

អាថ៌កំបាំង​ថែរក្សា​បបូរមាត់​

​វិធីសាស្ត្រ​ថែទាំ​បបូរមាត់​ដ៏​ត្រឹមត្រូវ​
១-​ដំបូង​ត្រូវ​ប្រើ​ក្រដាស​ស្អាត​ផ្តិត​លើ​បបូរមាត់​ថ្នមៗ​ដើម្បី​ស្រូប​យកជាតិ​ប្រេង​នៅលើ​បបូរមាត់ ។
២-​ប្រើ​សំឡី​សម្រាប់​ជូត​មុខ​ជ្រលក់​ក្នុង​ប្រេង​សម្រាប់​ជូតសម្អាត​មុខមក​លាប​ថ្នមៗ​លើ​បបូរមាត់​រយៈពេល ពី ៣០ ទៅ ៦០ វិនាទី ។
៣-​ការ​សើច ឬ ញញឹម​អាចធ្វើឱ្យ​ស្នាម​ជ្រួញ​បបូរមាត់​កាន់តែ​រីក ។ ដូច្នេះ​ត្រូវ​ប្រើ​សំឡី​ផាត់មុខមក​ជូត​ថ្នមៗ តែ​ដាច់ខាត​មិនត្រូវ​ជូត​ញី​ចុះឡើង​ពាសវាល​ពាសកាល​ឡើយ ។

អាថ៌កំបាំង​ថែរក្សា​បបូរមាត់​

៤-​ចុងក្រោយ​ត្រូវយក​សំឡី​ផាត់មុខ​ជូត​សម្អាត​កាកសំណល់​ក្រែ​ម​បបូរមាត់ ។​
៥-​ក្រោយពី​លាង​ទឹក​សម្អាត​រួចមក​ត្រូវ​លាប​ក្រមួន​បបូរមាត់​ដើម្បី​រក្សា​សំណើម ៕​គ​-​ឡេង​