សមត្ថកិច្ច ដាក់គោលដៅត្រួតពិនិត្យ ចំនួន ៥កន្លែងធំៗ ដើម្បីពង្រឹង ច្បាប់ចរាចរ និងវាស់ ជាតិអាល់កុល លើអ្នកបើកបរ

ភ្នំពេញ: តាមប្រភពព័ត៌មាន បានអោយដឹងថា សមត្ថកិច្ចក្នុងរាជធានីភ្នំពេញ នឹងដាក់កម្លាំងត្រូតពិនិត្យ តាមគោលដៅ ចំនួន៥កន្លែងសំខាន់ៗ នៅតាមបណ្តោយផ្លូវជាតិ ក្នុងរាជធានីភ្នំពេញ គោលបំណងដើម្បី ត្រួតពិនិត្យច្បាប់ចរាចរ និងវាស់ជាតិអាល់កុល លើពលរដ្ឋណាដែល បើកបរក្នុងសភាពស្រវឹង ។    

បើយោងតាមសេចក្តីរាយការណ៍ ពីសមត្ថកិច្ច នៅយប់ថ្ងៃច័ន្ទទី១ ខែកុម្ភះនេះ កម្លាំងសមត្ថកិច្ចសមត្ថកិច្ច បានដាក់គោលដៅ ចំនួន៥កន្លែង ក្នុងការត្រួតពិនិត្យ ច្បាប់ចរាចរណ៍ពេលយប់ ក្នុង គោលដៅសំខាន់ ដែលសមត្ថកិច្ចចាប់អារម្មណ៍ ជាងគេ គឺត្រួតពិនិត្យជាតិអាកុល។

គោលដៅទាំងនោះ រួមមាន ១.ផ្លូវ២៧១ ចំណុចមុខផ្សារហេងលី ខណ្ឌទួលគោក ។ ២. ផ្លូវជាតិលេខ៥ ចំណុចឃ្លាំងសាំងប្ញស្សីកែវ ខណ្ឌ ប្ញស្សីកែវ ។ ៣. ផ្លូវសហព័ន្ធរុស្សីចំណុច មហាវិទ្យាល័យមនុស្សសាស្រ្ត  ខណ្ឌពោធិ៍សែនជ័យ ។ ៤. ផ្លូវជាតិលេខ២ មុខវត្តចាក់អង្រែ ខណ្ឌមានជ័យ ។ ៥. ផ្លូវ ជាតិលេខ១ ចុះពីស្ពានថ្មី៦០ម៉ែត្រ ខណ្ឌច្បារអំពៅ ។