លោក កែ គឹមយ៉ាន​៖ ឈើ​ធំៗ​ចាប់​មិន​អស់​ផង គ្រឿងញៀន​កញ្ចប់​តូចៗ​កាន់តែ​ពិបាក​

​ភ្នំពេញ​៖ លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ថ្លែងប្រាប់ អ្នកសារព័ត៌មាន ក្រោយពី​សន្និបាត​បូកសរុប​ត្រួតពិនិត្យ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឆ្នាំ ២០១៥ និង​ទិសដៅ​ឆ្នាំ​២០១៦ នៅ​ថ្ងៃទី​១ ខែកុម្ភៈ​នេះ ថា សមត្ថកិច្ច​ពិបាក​បង្ក្រាប​មេខ្លោង ជួញ​ដួ​រ​គ្រឿងញៀន​ជាង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ទៀត ព្រោះថា គ្រឿងញៀន ត្រួវបាន​គេ​ដាក់​កញ្ចប់​តូចៗ ដែល​អាច​លាក់បាំង​ភ្នែក​សមត្ថកិច្ច​បាន​គ្រប់​ទីកន្លែង​។ ហើយ​ថា មេខ្លោង​ជួញដូរ​គ្រឿងញៀន​ម្នាក់ អាចមាន​កូនចៅ​រាប់រយ រាប់ពាន់នាក់​ឯណោះ​។ លោក​ប្រៀបធៀប​បែបនេះ ស្របពេល​មតិសាធារណ​ជន​មួយចំនួន រិះគន់​សមត្ថកិច្ច​មិនអាច បង្ក្រាប​មេខ្លោង​ជួញដូរ​គ្រឿងញៀន ប៉ុន្តែ​សមត្ថកិច្ច​បង្ក្រាប​បានតែ​អ្នក​ចែកចាយ​តូចតាច​។​

​សូម​ស្តាប់​សំឡេង​លោក កែ គឹមយ៉ាន​៖

​គួរ​បញ្ជាក់ថា បើតាម​របាយការណ៍​បូកសរុប​ការងារ​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន ក្នុង​ឆ្នាំ​២០១៥ កន្លងមកនេះ សមត្ថកិច្ច​ពាក់ព័ន្ធ រួមមាន ប៉ូលីស កងរាជអាវុធហត្ថ និង​អាជ្ញាធរ​ជាតិ​គ្រឿងញៀន បាន​ឃាត់ខ្លួន​អ្នក​ជួញ​គ្រឿងញៀន​ជាង ៧​ពាន់​នាក់​។ ដោយឡែក អ្នកប្រើប្រាស់ គ្រឿងញៀន​បាន​កើន​ពី​ជាង ១​ម៉ឺន​១​ពាន់​នាក់ ក្នុង​ឆ្នាំ​២០១៤ ដល់​ជាង ១​ម៉ឺន​៦​ពាន់​នាក់ ក្នុង​ឆ្នាំ ២០១៥​នេះ​៕
លោក កែ គឹមយ៉ាន​៖  ឈើ​ធំៗ​ចាប់​មិន​អស់​ផង គ្រឿងញៀន​កញ្ចប់​តូចៗ​កាន់តែ​ពិបាក​

លោក កែ គឹមយ៉ាន​៖  ឈើ​ធំៗ​ចាប់​មិន​អស់​ផង គ្រឿងញៀន​កញ្ចប់​តូចៗ​កាន់តែ​ពិបាក​

លោក កែ គឹមយ៉ាន​៖  ឈើ​ធំៗ​ចាប់​មិន​អស់​ផង គ្រឿងញៀន​កញ្ចប់​តូចៗ​កាន់តែ​ពិបាក​

លោក កែ គឹមយ៉ាន​៖  ឈើ​ធំៗ​ចាប់​មិន​អស់​ផង គ្រឿងញៀន​កញ្ចប់​តូចៗ​កាន់តែ​ពិបាក​

លោក កែ គឹមយ៉ាន​៖  ឈើ​ធំៗ​ចាប់​មិន​អស់​ផង គ្រឿងញៀន​កញ្ចប់​តូចៗ​កាន់តែ​ពិបាក​

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​